photo of Keylor Navas
Keylor Navas of Real Madrid

អ្នកចាំទីក្រុមស្តេចស Real Madrid កីឡាករ Keylor Navas បាននិយាយថា គាត់នឹងទទួលយក ប្រសិនបើក្លឹបនាំយកអ្នកចាំទីម្នាក់ផ្សេងទៀតដើម្បីប្រកួតជាមួយគាត់។

ក្លឹបស្តេចស Real Madrid តែងតែមានទំនាក់ទំនងក្នុងការទិញយក អ្នកចាំទីលំដាប់ពិភពលោក ដូចជា David De Gea និង Thibaut Coutouis ជាដើម ប៉ុន្តែគ្មានព័ត៌មានច្បាស់ការណ៍ណាឡើយ ពីការដោះដូរនេះទេ។

Navas បាននិយាយថា «ខ្ញុំត្រូវតែស្ងប់ស្ងាត់ ព្រោះថ្ងៃណាមួយខ្ញុំនឹងចាកចេញ ។ គ្មាននរណាម្នាក់នឹងនៅទីនេះរហូតទេ ហើយមានតែព្រះទេដែលដឹងថាពេលណា ខ្ញុំនឹងចាកចេញ ។ ខ្ញុំបានផ្តល់នូវអ្វីគ្រប់យ៉ាងនៅក្នុងគ្រប់វគ្គហ្វឹកហាត់ និងរាល់ការប្រកួត ។ ខ្ញុំមិនដឹងថាតើក្លឹបមានការសង្ស័យលើខ្ញុំទេ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំនៅមានកិច្ចសន្យា ហើយខ្ញុំនឹងនៅតែស្ងប់ស្ងាត់។ ខ្ញុំពិតជាចង់ឲ្យ Real Madrid ទិញអ្នកចាំទីបន្ថែមទៀត ដើម្បីធ្វើការប្រកួតប្រជែងជាមួយខ្ញុំ» ៕