អ្នកចាំទី Manuel Neuer ជឿជាក់ថា Bayern Munich នឹងទម្លាក់ Liverpool ពីពាន Champions League ខណៈដែរក្រុមទាំងពីរចាប់ឆ្នោតប៉ះគ្នានៅវគ្គ 16ក្រុមចុងក្រោយ។

អ្នកចាំទី Neuer  ជឿជាក់ថា Bayern នឹងអាចទម្លាក់ Liverpool ពី Champions League
អ្នកចាំទី Neuer ជឿជាក់ថា Bayern នឹងអាចទម្លាក់ Liverpool ពី Champions League

នារដូវថ្មីនេះ Liverpool ឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League បន្តាប់ពីរពួកគេបានផ្ដួល Man Utd 3ទល់នឹង1 កាលពីថ្ងៃអាទិត្យ។ ខណៈ Bayern Munich ឈរនៅលេង3 នៅក្របខ័ណ្ឌ Bundesliga របស់អាល្លឺម៉ង់ ដោយនៅពីក្រោយក្រុមលេខ 1 Borussia Dortmund ដល់ទៅ 9ពិន្ទុ។

អ្នកចាំទី វ័យ32ឆ្នាំ បាននិយាយថា៖ «Liverpool កំពុងមានរដូវកាលមួយដ៏ល្អណាស់។ យើងដឹងថាពួកគេជាក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្ររដូវកាលមុន។ ពួកគេប្រាកដជាមិនសប្បាយចិត្តទេ ពេលចាប់ឆ្នោតប៉ះយើង។ ពួកគេប្រយុទ្ធលឿន និងគ្រោះថ្នាក់មុខទី ប៉ុន្តែពួកគេក៏ងាយរងគ្រោះផងដែរ ពួកគេនឹងជួបប្រព័ន្ធប្រយុទ្ធដ៏ល្អរបស់ Bayern ដូចគ្នា»

ប្រភព៖ Goal