អ្នកចាំទីដែលជួយឱ្យអង់គ្លេសឡើងវគ្គផ្ដាច់ព្រ័ត្តក្នុងពានរង្វាន់បាល់ទាត់ពិភពលោក លោក Jordan Pickford ថា លោកនឹងមិនធ្វើរឿងប្លែកៗ ដូចអ្នកចាំទៅថ្លៃបំផុតរបស់ហង្សក្រហម Liverpool គឺអ្នកចាំទី Alisson Becker ទេ។

អ្នកចាំទីរបស់ Jordan Pickford របស់ Everton ដែលលេងឱ្យជម្រើសជាតិអង់គ្លេស
អ្នកចាំទីរបស់ Jordan Pickford របស់ Everton ដែលលេងឱ្យជម្រើសជាតិអង់គ្លេស

ពិតណាស់អ្នកចាំទី ដែលមានសម្លៃថ្លៃបំផុតរបស់ក្រុម Liverpool កីឡាករ Alisson បានបង្កកំហុស ដោយសារលោកព្យាយាមញាក់បាល់តែ ញាក់មិនដាច់ក៏គូរប្រជែងយកបាល់បាន ក៏ស៊ុតបញ្ចូលទី បាន1 មក​វិញនាពេលនោះ Leicester City ចាញ់ Liverpool  2-1។

អ្នកចាំទី Alisson Becker ដែលញាក់បាល់ជាមួយខ្សែប្រយុទ្ធ
អ្នកចាំទី Alisson Becker ដែលញាក់បាល់ជាមួយខ្សែប្រយុទ្ធ

នៅក្នុងបទសម្ភាសន៍ជាមួយ Daily Mail អ្នកចាំទីរបស់ Everton (Pickford) រូបនេះបានិយាយឌឺដង់ថា៖ ខ្លួនជាអ្នកចាំទី ខ្លួនមិនព្យាយាមញាក់ឱ្យដូច Messi ឬ Neymar ទេ។ កំហុសវាតែងតែកើតឡើងចំពោះនរណាម្នាក់ ប៉ុន្តែវាមិនមែនកំហុសដោយសារអ្នកចាំទីធ្វើដូចខ្សែប្រយុទ្ធញាក់បាល់ពីរមុខគូរប្រជែងនោះទេ។ សម្រាប់ខ្ញុំវិញខ្ញុំមិនធ្វើចឹងទេ ព្រោះការលេងដូច្នេះវាមិនសុវត្ថិភាពលើរូបខ្ញុំ ឬក៏គេដែល ៕

ប្រភពពី៖ 90Min