អ្នកចាំទី Sergio Romero របស់ក្លិប Manchester United មានគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២០ នៅលើផ្លូវ Carrington Spur Road ក្បែរ​មណ្ឌលហ្វឹកហាត់ Carrington របស់ក្លិប ប៉ុន្តែគ្មានគ្រោះថ្នាក់អ្វីឡើយ។

photo of Sergio Romero
អ្នកចាំទី Sergio Romero របស់ក្លិប Man Utd មានគ្រោះថ្នាក់ចរាចរណ៍

នគរបាលក្រុង Greater Manchester បានបញ្ជាក់ថាមានគ្រោះថ្នាក់រថយន្ត Lamborghini មួយបានកើតឡើងនៅម៉ោង១០ព្រឹក ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ ហើយក៏គ្មានរថយន្តផ្សេងពាក់ព័ន្ធដែរ។

photo of Sergio Romero
រថយន្ត Lamborghini របស់អ្នកចាំទី Sergio Romero

Romero វ័យ៣២ឆ្នាំ បានអង្គុយបង់បម្រុងពេល Man Utd ចាញ់ Liverpool ២-០ កាលពីថ្ងៃអាទិត្យ។

photo of Sergio Romero
អ្នកចាំទី Sergio Romero

ក្នុងនាមជាអ្នកចាំទីសឺកួរបស់ David De Gea កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួន៥៣លើក ភាគច្រើនក្នុងការប្រកួត Cup សម្រាប់ក្រុមបិសាចក្រហម តាំងពីផ្លាស់មកពី Sampdoria ក្នុងឆ្នាំ២០១៥មក៕