អ្នកចាំទីក្លិប Juventus កីឡាករ Wojciech Szczęsny បានសារភាពថា រូបគេពិតជាចង់ឃើញវត្តមានរបស់ Paul Pogba ត្រឡប់មកកាន់កីឡដ្ឋាន Allianz Stadium វិញណាស់។

Wojciech Szczęsny
Wojciech Szczęsny

ជាការពិតណាស់ នាពេលថ្មីៗនេះ Manchester United បានប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយនឹង Pogba បន្ទាប់ពីកុងត្រារបស់កីឡាករសញ្ជាតិបារាំងរូបនេះជាមួយក្លិប បានអស់សុពលភាព។ ក្រោយការចាកចេញពីក្រុមបិសាចក្រហម រូបគេតែងតែមានពាក្យចចាមអារ៉ាមក្នុងការវិលត្រឡប់មកកាន់ Juventus វិញ។

Szczesny បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ប្រសិនបើ Pogba ត្រឡប់មកវិញ។ គាត់បង្ហាញការលេងបានល្អណាស់កាលពីមុនដែលគាត់លេងឲ្យ Juventus ដូច្នេះវាជាការបន្ថែមកម្លាំងសំខាន់នៅក្នុងក្រុម។ គាត់ក៏មានអនុស្សាវរីយ៍ល្អៗជាច្រើននៅក្នុងទីក្រុង Turin ផងដែរ”៕