អ្នកចាំទី Thibaut Courtois របស់តោខៀវ Chelsea កំពុងតែលើកទឹកចិត្តដល់ក្រុម Real Madrid ដោយនិយាយថា “បេះដូងរបស់គាត់គឺនៅក្នុងទីក្រុង Madrid  ទោះបីជាគាត់កំពុងចរចាជាមួយក្រុម Chelsea អំពីកិច្ចព្រមព្រៀងថ្មីក៏ដោយ” ។

photo of Thibaut Courtois
Thibaut Courtois of Chelsea

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Sport / Foot របស់ប៊ែលហ្សិកលោក Courtois បានបញ្ជាក់ថា ការចរចាររបស់គាត់កំពុងបន្តជាមួយនឹងក្រុមតោខៀវ Chelsea ប៉ុន្តែក៏និយាយពីសេចក្តីស្រឡាញ់របស់គាត់ ចំពោះ Madrid ជាកន្លែង ដែលមិត្តស្រីនឹងកូនៗ របស់គាត់រស់នៅ  ។

អ្នកចាំទី Courtois ថា «ស្ថានភាពផ្ទាល់ខ្លួនរបស់ខ្ញុំ គឺទាក់ទងទៅនឹងទីក្រុងMadrid ” ។ “កូនពីរនាក់របស់ខ្ញុំរស់នៅទីនោះជាមួយម្តាយរបស់ពួកគេ ខ្ញុំតែងតែនិយាយាជាមួយកូនស្រីនឹងមិត្តស្រីរបស់ខ្ញុំ ជារៀងរាល់ថ្ងៃជាមួយកម្មពិធី FaceTime នាងតែងតែប្រាប់ខ្ញុំថានាងនឹកខ្ញុំ កូនរបស់ខ្ញុំនៅតែតូចពេក វាពិបាកក្នុងការប្រាស្រ័យទាក់ទងបែបនេះ» 

«នៅពេលដែលខ្ញុំមានឱកាស ខ្ញុំនឹងព្យាយាមត្រលប់ទៅប្រទេសអេស្ប៉ាញវិញ វាជាស្ថានភាពមួយមិនមែនងាយស្រួលនោះទេ។ បេះដូងរបស់ខ្ញុំគឺនៅក្នុងទីក្រុង Madrid មានតែបច្ចេកវិឡា ឡូជីខល (logical) ទេដែលយល់អារម្មណ៍ខ្ញុំ»

ប្រភពពី៖ skysports