photo of Lukasz Fabianski
អ្នកចាំទី Lukasz Fabianski របស់ West Ham United

អ្នកចាំទី Lukasz Fabianski របស់ West Ham United ត្រូវអវត្តមានរយៈពេលយ៉ាងហោច២ខែ ដោយសាររបួសរហែកសាច់ដុំត្រគាកកាលពីថ្ងៃមុនលេីទឹកដី Bournemouth។

អតីតសមាជិក Lech Poznan, Legia Warsaw, Arsenal និង Swansea City រូបនេះបានរងរបួសពេលទាត់បាល់ចេញពីផ្ទៃទីអំឡុងការប្រកួត West Ham ស្មើ២-២នៅទឹកដី Bournemouth កាលពីថ្ងៃសៅរ៍ទី២៨ខែកញ្ញាឆ្នាំ២០១៩។ ពេលនោះ អ្នកចាំទីវ័យ៣៣ឆ្នាំ Roberto Jimenez បានចូលលេងជំនួស Fabianski ដែលនោះជាការបង្ហាញខ្លួនក្នុងលីគលើកដំបូងរបស់គេក្រោយចូលរួម West Ham ដោយគ្មានតម្លៃផ្ទេរក្នុងខែឧសភា។

photo of Lukasz Fabianski

កីឡាករជម្រើសជាតិប៉ូឡូញវ័យ៣៤ឆ្នាំ Fabianski ជាម្ចាស់ពានកីឡាករល្អជាងគេរបស់ West Ham ប្រចាំរដូវកាល២០១៨-១៩ ក្រោយផ្លាស់មកពី Swansea ដោយបានលេងទាំង៣៨ប្រកួតក្នុង Premier League។

photo of Lukasz Fabianski

អ្នកចាំទីក្រុមធំតែម្នាក់ទៀតរបស់ West Ham គឺ David Martin វ័យ៣៣ឆ្នាំ ដែលបានផ្លាស់ពី Millwall ដោយគ្មានតម្លៃផ្ទេរក្នុងរដូវក្ដៅនេះ តែមិនទាន់បានលេងនៅឡើយ។

West Ham មិនដែលចាញ់ទៀតឡើយក្នុងលីគកំពូលអង់គ្លេសរដូវកាលថ្មីនេះ តាំងពីក្រោយចាញ់ Manchester City ក្នុងសប្ដាហ៍បើកឆាកមក៕