អ្នកវិភាគកីឡា លោក Dean Ashton បានលើកឡើងថា ក្រុមមួយចំនួនមកពីលីគ Championship មានប្រព័ន្ធបម្រើល្អជាង Manchester United ទៅទៀត។

Dean Ashton
Dean Ashton

ជាការពិតណាស់ តំបន់បម្រើរបស់ Man Utd បច្ចុប្បន្នភាគច្រើនរ៉ាប់រងដោយ Scott McTominay, Nemanja Matic និង Fred តែងតែទទួលបានពាក្យរិះគន់ពីមជ្ឈដ្ឋានជុំវិញ ជាក់ស្តែងវីរបុរសក្លិបមួយចំនួនតែងតែទទូចឲ្យក្រុមបិសាចក្រហមស្វែងរកខ្សែបម្រើថ្មីៗមករួមក្រុមជាកស្តែងដូចជា Declan Rice និង Ruben Neves ជាដើម។

លោក Ashton បាននិយាយថា៖ “ខ្ញុំ​អាច​និយាយ​ថា​ មាន​ក្រុម​មកពីលីគ Championship មួយ​ចំនួន​ដែល​មាន​សមត្ថភាព​ល្អ​​ក្នុង​តំបន់​បម្រើកណ្តាល​ជាង Fred និង Matic។ ខ្ញុំ​មិន​ដែលឃើញ​កីឡាករ​ទាំង​ពីរ​លេង​បានល្អ​ជាមួយ​គ្នា​ឡើយ”៕