​ជំនួប​នៅ Women Champions League ​រវាង​ក្រុម FC Barcelona ​នារី ​និង​ក្រុម Real Madrid ​នារី ​ពិត​ជា​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន ព្រោះ​មាន​អ្នក​គាំទ្រ​ច្រើន​ណាស់​ចូល​ទស្សនា​ដល់​ទៅ​ជាង​៩​ម៉ឺន​នាក់​ឯ​ណោះ។

FC Barcelona ​នារី ​និង​ក្រុម Real Madrid
FC Barcelona ​នារី ​និង​ក្រុម Real Madrid

​ជំនួប​នេះ​ដែរ ​ក្រុម​នារី Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​នារី Real Madrid ​៥-២ ​ហើយ​បើ​គិត​ជើង​ទី​១​ទៀត គឺ​ក្រុម​អ្នក​មាន​បុណ្យ​យក​ឈ្នះ​ក្នុង​លទ្ធផល ​៨-៣ ​ឯ​ណោះ។ អ្វី​ដែល​គេ​កាន់​តែ​កត់​សម្គាល់​ថែម​ទៀត​នោះ គឺ​ការ​ប្រកួត​នេះ​ដែរ​មាន​អ្នក​គាំទ្រ​បំបែក​កំណត់ត្រា​តែ​ម្ដង​ទៅ​ជាង​៩​ម៉ឺន​នាក់​ឯ​ណោះ​ចូល​ទស្សនា​នៅ​កីឡដ្ឋាន Camp Nou ​។ ​ដោយ​ទិដ្ឋភាព​នេះ​ខកខាន​ឃើញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

​រំលឹក​ថា​ក្រុម Barcelona ​នេះ ​ជា​ក្រុម​នារី​ដែល​ខ្លាំង​ណាស់​នា​ពេល​បច្ចុប្បន្ន។ ស្រប​ពេល​ក្រុម Real Madrid ​វិញ ​ហាក់​នៅ​កម្រិត​ក្រោម​ឆ្ងាយ​បន្ដិច ព្រោះ​ពួកគេ​ទើប​តែ​បង្កើត​ក្រុម​នារី​នេះ​ឡើង​ប៉ុណ្ណោះ។ ដោយ​ឡែក​កំណត់ត្រា​អ្នក​គាំទ្រ​វិញ ​ប្រកួត​នេះ​គឺ​ជា​ប្រកួត​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​ហើយ បើ​គិត​បាល់​នារី៕