អ្នក​គាំទ្រ​របស់ Arsenal ជឿជាក់​ ខ្សែការពារ Takehiro Tomiyasu អាច​បញ្ឃប់ Cristiano Ronaldo បាន​ដោយ​សារ​តែ​គេ​មាន​បទពិសោធន៍​​លេង​នៅ Serie A។

Takehiro Tomiyasu
Takehiro Tomiyasu

ក្រុម​កាំភ្លើង​ធំ​​បាន​ប្រកាស​ទិញ​​បាន​កីឡាករ​ជប៉ុន Takehiro ពី​ក្លឹប Bologna ​ក្នុង​លីគ​កំពូល​អ៊ីតាលី​នូវ​តម្លៃ​ខ្លួន​១៦​លាន​ផោន ដើម្បី​យក​មក​ពង្រឹង​តំបន់​ការពារ។ កីឡាករ​វ័យ​២២​ឆ្នាំ​មាន​បទពិសោធន៍​លេង​នៅ Serie A ២​រដូវ​កាល និង​ធ្លាប់​ជួប Ronaldo ញឹកញយ​ដែរ​​ ពេល Bologna លេង​ទល់​នឹង Juventus។

តាម​រយៈ​វីដេអូ Takehiro ការពារ​ចាប់​កីឡាករ​នៅ Serie A​​ ដែល​មាន Ronaldo ដែរ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់ Arsenal ជឿ​ថា គេ​នឹង​បន្ត​ធ្វើ​បាន​ល្អ​ទៀត​នៅ Premier League។

Takehiro ចូលរួម​ជាមួយ Bologna កាល​ពី​ឆ្នាំ​២០១៩ ផ្ទេរ​ពី​ក្លឹប​ Sint-Truiden ​ក្នុង​លីគ​របស់​ប្រទេស​បែលហ្ស៊ិក។ នៅ Serie A គេ​​លេង​បាន​៦១​ប្រកួត រក​បាន​៣​គ្រាប់ ក្នុង​នាម​ជា​ខ្សែ​ការពារ​ស្ដាំ។ ឆាប់​ៗ​នេះ​គ្រប់គ្នា​នឹង​​ឃើញ​វត្តមាន​របស់​គេ​លេង​នៅ​លីគ​កំពូល​អង់គ្លេស​​ជាមួយ Arsenal៕