photo of David de Geaw
អ្នក​ចាំទី David de Geaw

អ្នក​ចាំទី David de Gea ​បាន​យល់​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម Manchester United ​ហើយ ដោយ​ក្លាយ​ជា​កីឡាករ​ទទួល​បាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម ១៣,៣​លាន​ផោន​ក្នុង​១​រដូវ​កាល ​កាត់​ពន្ធ​រួច។

photo of David de Gea

កុងត្រា​ថ្មី​នេះ​ដែរ ​នឹង​មាន​សុពលភាព​​៥​ឆ្នាំ​ត​ទៅ​មុខ​ទៀត ​ជាមួយ​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​ក្នុង​ក្រុម។ លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​បាន​បញ្ជាក់​ថា​ខ្លួន​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​អាច​បន្ដ​កុងត្រា​ជាមួយ​កីឡាករ​អេស្ប៉ាញ​នេះ​បាន។ ​រូបគេ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ព្យាយាម​ទាក់ទង ប៉ុន្តែ​ចុង​ក្រោយ​មិន​សម្រេច​ឡើយ ​ហើយ​សាមី​ខ្លួន​ក៏​ចង់​បន្ដ​លេង​នៅ Old Trafford ​ដែរ។

photo of David De Gea

De Gea ​បាន​ចាត់​ចូល​ជា​អ្នក​ចាំទី​កំពូល​លើ​លោក ​ដោយសារ​តែ​រូបគេ​បាន​ជួយ​ការពារ​សំណាញ់​ទី​ខាង​ក្រុម​បិសាច​ក្រហម​បាន​ច្រើន​មែនទែន។ តែ​រដូវ​កាល​មុន រូបគេ​ហាក់​ដូចជា​ធ្លាក់​ដៃ​បន្តិច ​របូត​គ្រាប់​បាល់​ច្រើន តែ​នៅ​តែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​ថ្នាក់​ដឹក​នាំ​ក្លឹប​ដដែល៕