Dang Van Lam អ្នក​ចាំ​ទី​ជម្រើស​ជាតិ​វៀតណាមដែល​ល្បី​កាល​លេង​ពាន AFF Suzuki Cup 2018 បានកាត់​ផ្ដាច់កុង​ត្រាមុន​កំណត់​​ជាមួយ​ក្លឹប​ Hai Phong FC នៃ​លីគ​កំពូល​វៀតណាម​ហើយ​បាន​ផ្ទេរ​ទៅ​លេង​ក្លឹប​ Maungthong United នៃ​លីគ​កំពូល​ថៃហើយ។

photo of Dang Van Lam
Dang Van Lam ​ផ្ទេរ​ទៅ​លេង​ក្លឹប​ Maungthong United នៃ​លីគ​កំពូល​ថៃហើយ។

ប្រភពវេបសាយ FOXSPORT ASIA បាន​ឲ្យ​ដឹង​ថា Hai Phong បាន​បដិសេធ​សំណើជា​ច្រើនដែល​បាន​ដេញ​ថ្លៃ​​អ្នក​ចាំ​ទី​របស់​ខ្លួន​ដែលមាន​ក្លឹប​នៅ​ឥណ្ឌូណេស៊ី និង​លីគកំពូល​ចិនប៉ុន្តែ​រូប​គេ​បែរ​ចា​ទៅ​លេង​នៅ​ក្លឹប​ជើង​ខ្លាំង​របស់​ថៃ​ទៅ​វិញ។ រូប​គេ​ជា​សមាជិក​ម្នាក់របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ជួយ​ឲ្យ​លើក​ពាន 2018 AFF Suzuki Cup ដោយ​រក្សា​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​៥​ប្រកួត​ក្នុង​ចំណោម​៨​លើក។

Dang Van Lam
Dang Van Lam

អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​រូប​នេះ​មក​ចូល​រួម​ជាមួយ Hai Phong កាល​ពី​ឆ្នា ២០១៥​ហើយ​បាន​អភិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​ជាប់​ជម្រើស​ដំបូងរឿយ​ក្នុង​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ។នៅ​ឆ្នាំ ២០១៩​នេះ​រូប​គេ​ក៏​មាន​ភារកិច្ច​ទៅ​លេងក្នុង​ពាន​រង្វាន់ AFC Asian Cup 2019 ៕