អ្នកចាំទីជម្រើសដំបូងរបស់អាហ្សង់ទីននិងជាដៃទី2 របស់ក្លឹប Manchester United កីឡាករ Sergio Romero ត្រូវដកខ្លួនពីព្រឹត្តិការណ៍ FIFA World Cup 2018 ប្រទេស​រុស្ស៊ី ដោយសាររបួសជង្គង់។

photo of Sergio Romero
Sergio Romero of Argentina

ពិតណាស់ អ្នក​ចាំទី​ដៃ​ទី​ពីរ​របស់​ Manchester United តែង​លេង​ជម្រើស​ដំបូង​ជា​និច្ចឱ្យ​ក្រុម​ជម្រើស​ជាតិ​ប៉ុន្តែ​បញ្ហា​របួស​បាន​ធ្វើ​ឱ្យ​រូប​គេ​បាត់បង់​ឱកាស​ធំ​។ Romero បង្ហាញ​ខ្លួន ​94​លើកឱ្យក្រុម​ជើង​ឯក​ World Cup 2សម័យ​កាល។​

អវត្តមាន​ខាងលើ​អាច​ឱ្យ Willy Caballero របស់​ Chelsea ក្លាយ​ជា​ដៃ​ទី​មួយ​វិញ។ និងអ្នកចាំទីដៃថ្មី Franco Armani គឺជាកីឡាករបម្រុងដែលមានឈ្មោះក្នុងបញ្ជី 23នាក់ដែរ។ នឹងអ្នកចាំទីរបស់ក្រុម Tigres កីឡាករ Nahuel Guzman ជាមានឈ្មោះក្នងបញ្ចីចុងក្រោយរបស់ជម្រើសជាតិនេះផងដែរ ៕

ប្រភពពី៖ BBC