Gianluigi Buffon ​អ្នក​ចាំ​ទី​ក្រុម Juventus ​បាននិយាយថាអាជ្ញាកណ្ដាល Michael Oliver មានសំរាមមួយថង់នៅត្រង់កន្លែងបេះដូងគាត់។ បន្ទាប់ពី Juventus ត្រូវបាន Real Madrid ទម្លាក់ពី Champions League ទាំងមិនអស់ចិត្តក្នុងម៉ោងបន្ថែមបង្គ្រប់កាលពីយប់មិញនេះ ។

photo of Gianluigi Buffon
Gianluigi Buffon អ្នកចាំទីរបស់ក្រុម Juventus

ត្បិត​តែ​ចាញ់ 3-0 ​កាល​ពី​ជើង​ទីមួយ ​កន្លង​ទៅ​មែន ប៉ុន្តែ​នៅ​ជើង​ទី​ពីរ ​យប់មិញ​នេះ ​ក្រុម Juventus ​លេង​បាន​យ៉ាង​ល្អ ​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ដែល​បាត់​បង់​ខ្សែ​ការពារ​សំខាន់ Ramos ​ផង​នោះ ​ពិបាក​ទប់​មែនទែន។ ការ​ព្យាយាម​របស់​ក្រុម​លេខមួយ ​នៅ​អ៊ីតាលី​ពិត​ជា​មិន​អត់​ប្រយោជន៍​មែន ពោល​គឺ​ពួកគេ​អាច​វាយ​បក​យក​បាន​៣​គ្រាប់​វិញ ​មុន​ពេល Cristiano Ronaldo ​ប៉េណាល់ទី​សម្លាប់​ក្ដី​ស្រមៃ​របស់ Juventus ​វិញ ​នៅ​នាទី​90+។ ​មួយ​គ្រាប់​ចុង​ម៉ោង​ដែល​ឱ្យ​ដោយ​​អាជ្ញាកណ្ដាល​ Oliver ​នេះ ​​បាន​ធ្វើ​ឱ្យ Buffon ​ខឹង​យ៉ាង​ខ្លាំង​រហូត​ត​វ៉ា​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​ផង​ដែរ។

photo of Gianluigi Buffon
Gianluigi Buffon អ្នកចាំទីរបស់ក្រុម Juventus

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​អ្នក​ចាំ​ទី​ចាស់​វស្សា​បាន​បញ្ជាក់​ថា​រឿង​អាជ្ញាកណ្ដាល​នេះ​ថា​៖ «ខ្ញុំដឹងថាអាជ្ញាកណ្ដាលមើលឃើញអ្វីដែលគាត់ឃើញ ប៉ុន្តែវាជាកំហុសដែលគួរឱ្យសង្ស័យយ៉ាងប្រាកដ។ វាមិនច្បាស់លាស់ទេ។ គេ​គ្មាន​បេះ​ដូង​ទេ ​មាន​​តែ​ធុង​សំរាមក្នុង​ដើម​ទ្រូង​របស់​គេ។ គាត់​គួរ​តែ​សម្រាក​នៅ​ផ្ទះ ​អង្គុយ​មើល​ទូរទស្សន៍​វិញ​ល្អ​ជាង»៕

ប្រភពពី៖ bbc