ក្រុម PSG ​របស់​លោក​ Mauricio Pochettino ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល 2 ទល់នឹង 1 ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League។

Mauricio Pochettino
Mauricio Pochettino

​បរាជ័យ​ប្រកួត​នេះ​ដែរ​អ្នក​គាំទ្រ​ក្រុម​អ្នក​មាន​បារាំង ​មិន​សប្បាយ​ចិត្ដ​នោះ​ទេ ​ដោយសារ​តែ​កីឡាករ​ដាក់​ពេញ​ជើង​ទៅ​ហើយ ​និង​នាំ​មុខ​គេ​មុន​ទៀត តែ​ចុង​ក្រោយ​បែរ​ជា​ភ្លាត់​ចាញ់​ទៅ​វិញ។ ខណៈ​ដែល​អ្នក​វិភាគ​វិញ​មើល​ឃើញ​ផ្ទុយ​ពី​នេះ ​ដោយ​ពួកគេ​គិត​ថា Pochettino ​លែង​មាន​អារម្មណ៍​ដឹក​នាំ​ក្រុម PSG ​ទៀត​ទៅ​ហើយ។ ដូច្នេះ​ទើប​បាន​ជា​ក្បួន​លេង​នៅ​យប់មិញ​មិន​បាន​ល្អ​ទាល់​តែ​សោះ។

​ដោយ​ក្រុម​អ្នក​វិភាគ​នៅ​អង់គ្លេស​គិត​ថា​អ្នក​ចាត់ការ​អាហ្សង់ទីន​ចង់​មក​ដឹក​នាំ Man Utd ​ខ្លាំង​ហើយ ខណៈ​ដែល​លទ្ធផល​បរាជ័យ​នេះ​ក៏​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​លោក​អាច​ចេញ​ពី​បារាំង​បាន​ដែរ។ ប្រសិន​បើ​ក្លឹប PSG ​ដក​លោក​ចោល​មែន ​នោះ​មាន​តែ​ឈ្នះ​និង​ឈ្នះ​សម្រាប់ Pochettino ។ អតីត​អ្នក​ចាត់ការ Spurs ​នឹង​ទទួល​បាន​ប្រាក់​ផ្ដាច់​កុងត្រា ​ហើយ​ក៏​នឹង​ទទួល​បាន​កុងត្រា​ថ្មី​ដឹក​នាំ​បិសាច​ក្រហម​ភ្លាម​ៗ​ផង​ដែរ ព្រោះ​ពួកគេ​បាន​ចរចា​គ្នា​រួច​ទៅ​ហើយ៕