អ្វីទាំងអស់ដែលអ្នកត្រូវដឹង នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

ក្រោមបញ្ចប់ជើងទីពីរពាន Europa League ទីបំផុតរកឃើញ 4ក្រុមឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 4ក្រុមនោះមាន៖ Salzburg (អូទ្រីស) Atletico Madrid (អេស្ប៉ាញ) Arsenal (អង់គ្លេស) និង Marseille (បារាំង)។
អ្នកគាំទ្រជុំវិញពិភពលោកអាចទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីចាប់ឆ្នោតនៅលើគេហទំព័រ UEFA.Com និងលើទំព័រ Facebook & Twitter ផ្លូវការរបស់ UEFA ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី13 ខែមេសា ឆ្នាំ2018 វេលាម៉ោង 4រឺ5 ល្ងាចម៉ោងកម្ពុជា។ ទីតាំងគឺនៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ វាស្ថិតនៅពីមុខការចាប់ឆ្នោតក្របខ័ណ្ឌ UEFA Champions League ដែលចាប់ផ្តើមនៅម៉ោង 5រឺ6 ល្ងាចម៉ោងកម្ពុជា។
ការប្រកួតវគ្គ 4ក្រុមចុងក្រោយជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី 26/27 ខែមេសា ឆ្នាំ2018 ហើយជើងទីពីរគឺនៅថ្ងៃទី 3/4 ខែឧសភា ឆ្នាំ2018៕
ប្រភពពី៖ uefa