ការ​ចាប់គូ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នឹងធ្វើឡើងនៅ​ក្រុង Nyon ប្រទេសស្វីស រសៀលថ្ងៃសុក្រ​ ទី13 មេសា ដែលអាចត្រូវនឹងម៉ោង​ 5ទៅ6 ល្ងាច​នៅកម្ពុជា។

photo of UEFA Champions League
ការ​ចាប់គូ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League

ក្រុម​ខ្លាំង​ចំនួន4 ​ដែល​មាន​មុខ​នៅ​វគ្គ​នេះ​មាន​ដូចជា​ Liverpool មក​ពី​អង់គ្លេស​, Roma មក​ពី​អ៊ីតាលី​, Bayern Munich មក​ពី​អាល្លឺម៉ង់​ និង​ជើង​ឯក​ចាស់​ Real Madrid មក​ពី​អេស្ប៉ាញ​។

ក្រុមដែលត្រូវគេចាប់បានមុននឹងធ្វើឡើងជាម្ចាស់ផ្ទះ ហើយអតីត​តារាបាល់ទាត់ក្លិប AC Milan និង Chelsea លោក Andriy Shevchenko នឹងធ្វើឡើងអ្នកដឹកនាំ​ការ​ចាប់គូ​នេះ។

ការ​ប្រកួត​វគ្គ 4ក្រុម​ចុង​ក្រោយ​ជើង​ទី​មួយ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី 24/25 ខែ​មេសា​ ឆ្នាំ​2018 ហើយ​ជើង​ទី​ពីរ​គឺ​នៅ​ថ្ងៃ​ទី​ 1/2 ខែ​ឧសភា​​ ឆ្នាំ​2018 នាក្រុងគីវ ប្រទេសអ៊ុយក្រែន៕

ប្រភពពី៖ uefa