ឥទ្ធិពល Messi បន្ដជួយ PSG បាន Sponsor ២ក្រុមហ៊ុនទៀតហើយ
ក្លឹប PSG បន្ដទទួលបានផលប្រយោជន៍បន្ថែមទៀតហើយ ក្រោយពីវត្តមានរបស់ខ្សែប្រយុទ្ធ Lionel Messi មកចូលរួមក្រុមមក។

គ្រាន់តែ Messi យល់ព្រមលើកប៊ិចចុះកុងត្រាជាមួយក្រុម PSG ភ្លាម គ្រប់យ៉ាងនៅក្លឹបនេះចាប់ផ្ដើមកាន់តែល្អប្រសើរឡើងហើយ។ ទាំងការលក់អាវ ភាគហ៊ុយ និងការកើនឡើងនៃចំនួនអ្នកចូលចិត្ត តាមដានលើបណ្ដាញសង្គមជាច្រើន។ ខណៈដែលថ្មីៗនេះទៀតសោត ក្លឹប PSG ក៏ទទួលបានដៃគូសហការ ២បន្ថែមទៀតផងដែរ ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗ។
ទី១នោះគឺ PSG បានយល់ព្រមឱ្យខាង Dior ក្លាយជាអ្នកចេញម៉ូដខោអាវ ក៏ដូចជាអ្នកកាត់សំលៀកបំពាក់ឱ្យពួកគេ។ ដោយ Dior យក PSG នេះជាក្លឹបបាល់ទាត់ទី១ហើយដែលពួកគេកាត់ខោអាវឱ្យ។ ទី២ គឺក្រុមហ៊ុន Crypto.com ដែលជាក្រុមហ៊ុនធ្លាប់បានសហការជាមួយខាង Serie A និង Formula 1។ ប្រភពនៅបារាំង បានបញ្ជាក់ថា PSG ទំនងជានឹងបានប្រាក់ ២៥ ទៅ ៣០ លានអឺរ៉ូក្នុង ១ឆ្នាំពីក្រុមហ៊ុននេះ ដោយមានកុងត្រា ៣ឆ្នាំ៕