photo of Neymar
PSG President And Father Neymar In Brazil

របាយការណ៍ថ្មីៗបានលើកឡើងថា Neymar កំពុងគិតអំពីអនាគតនៅក្រៅក្របខ័ណ្ឌ Ligue 1 ប៉ុន្តែឪពុករបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានអះអាងថាកូនរបស់គាត់មានអនាគតនៅ Paris Saint-Germain ។

ខ្សែប្រយុទ្ធរូបនេះបច្ចុប្បន្នកំពុងកំពុងស្ថិតនៅប្រទេសកំណើត ខណៈកំពុងព្យាបាលរបួសប្រអប់ជើង ហើយម្ចាស់ក្លឹប PSG លោក Nasser Al-Khelaifi រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើដំណើរទៅសួរសុខទុក្ខនិងជួបជាមួយគ្រួសាររបស់ Neymar ផងដែរ ។

ពិតណាស់ឪពុករបស់ Neymar បាននិយាយថា៖ «កូនប្រុសរបស់ខ្លួនមានអនាគតនៅ PSG គេមានភាពល្បីល្បាញខ្លាំងដោយសារតែមកលេងនៅក្លឹបនេះ ហើយប្រធានក្លឹបក៏ស្រឡាញ់រូបគេដែរ» ៕

ប្រភពពី៖ marca