បើតាម​ប្រភព​ស្និទ្ធនឹងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បង្ហើប​ឲ្យដឹងថា លោក Keisuke Honda នឹងចូលមកដឹកនាំ​ពេលប៉ះ​ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា ការប្រកួតទី២ប្រចាំពូល A ព្រឹត្តិការណ៍ AFF Suzuki Cup 2018។

Keisuke Honda
Keisuke Honda

អ្នកចាត់ការក្រុមគោព្រៃខៀវបានអវត្តមាន​ពីជំនួបបើកឆាកចាញ់ម៉ាឡេស៊ី ០ទល់នឹង១ នៅភ្នំពេញ កាលថ្ងៃព្រហស្បតិ៍ ទី​០៨ ខែវិច្ឆិកា ដោយសារជាប់រវល់នឹងភារកិច្ចផ្ទាល់ខ្លួន។

ប្រភពដដែលបញ្ជាក់ថា អតីតកីឡាករជម្រើសជាតិជប៉ុន នឹងចាកចេញពីប្រទេសអូស្ត្រាលីនៅថ្ងៃអាទិត្យ ទី១១ វិច្ឆិកា នេះតែម្ដង ហើយអាចទៅដល់ប្រទេសមីយ៉ាន់ម៉ា នៅវេលាម៉ោង២រសៀល ថ្ងៃចន្ទ ទី១២ វិច្ឆិកា។

គួរដឹងដែរថា ចាប់តាំងពីចូលកាន់តំណែងជាអ្នកចាត់ការ​ជម្រើសជាតិកម្ពុជា នៅ​ខែសីហា មក​លោក Honda ទើបចូល​ដឹកនាំ​ក្រុមដោយផ្ទាល់តែម្ដងគត់ ពេលចាញ់ម៉ាឡេស៊ី ក្នុងជំនួបមិត្តភាព នៅខែកញ្ញា៕

ប្រភព៖ keiladaily