ក្លឹប Chelsea ត្រូវ​បាន​រាយការណ៍​ថា ត្រៀម​កញ្ចប់​ទឹក​ប្រាក់​១៤​លាន​ផោន​​ដើម្បី​ទិញ​ថ្លៃ​ទិញ Cristiano Ronaldo ពី Manchester United។

Cristiano Ronaldo
Cristiano Ronaldo

Chelsea ទើប​តែ​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling លើ​តម្លៃ​ខ្លួន​ផ្ទេរ​៤៥​លាន​ផោន ហើយ​ប្រធាន​ក្លឹប​ថ្មី​លោក Todd Boehly កំពុង​បន្ត​ចំណាយ​លុយ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល។ Ronaldo បាន​ស្នើ​សុំ United ចាកចេញ​កាល​ពី​សប្ដាហ៍​មុន​ ហើយ​ពេល​នេះ​​មិន​ត្រលប់​វិល​មក​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​ឡើយ​ទេ។

ប្រភព​ពី SunSport បាន​បញ្ជាក់​ថា បិសាច​ក្រហម​ពេល​នេះ​​បាន​ទទួល​ស្គាល់ ពួក​គេ​នឹង​បាត់បង់​ Ronaldo នៅ​រដូវ​ក្ដៅ​នេះ។ ក្លឹប​តោខៀវ​ Chelsea កំពុង​តែ​ត្រៀម​លុយ​១៤​លាន​ផោន​ដើម្បី​តាម​ទិញ​កីឡាករ​វ័យ​៣៧​ឆ្នាំ​ឲ្យ​មក​ចូលរួម​នៅ Stamford Bridge។

Man Utd បាន​ទិញ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ត្រលប់​​មក​វិញ​កាល​ពី​រដូវ​ក្ដៅ​មុន​ពី​ក្លឹប Juventus ក្នុង​តម្លៃ​ខ្លួន​១៩,៧​លាន​ផោន។ Ronaldo នៅ​សល់​កុងត្រា​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​​នៅ​កីឡដ្ឋាន Old Trafford ហើយ​មហិច្ឆតា​​របស់​គេ​នៅ​រដូវ​កាល​ក្រោយ​ចង់​បន្ត​លេង​នៅ​ពាន​រង្វាន់ Champions League៕