រដូវថ្មីនេះខ្សែប្រយុទ្ធសញ្ចាតិកូរ៉េ Son Heung-min នឹងត្រូវអរត្តមានជាមួយខកខាន់លេង Premier League ជាមួយ​ Tottenham Hotspur បន្ទាប់ពីគ្រូបង្វឹកជម្រើសជាតិរបស់លោកកោះហាវឱ្យទៅជួយក្រុមក្នុងព្រឹត្តិការណ៍ Asian Games នៅប្រទេសឥណ្ឌូណេស៊ី។

Son Heung-min
Son Heung-min

ការប្រកួតកម្មពិធីខាងលើនឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែសីហារហូតដល់ថ្ងៃ​ទី​1​ ខែ​កញ្ញា​ ខណៈដែលយុទ្ធនាការក្របខ័ណ្ឌ Premier League ឆ្នាំ 2018/19 ចាប់ផ្តើមនៅថ្នៃទី 11ខែសីហា។ ខណៈដែរគេនឹងខកខាន​លេង​ប្រកួត​ទល់​នឹង​ Newcastle United, Fulham, Manchester United និង​ Watford។

យ៉ាងណាក្ដី ប្រសិនបើជា Son Heung-min ជួយជម្រើសជាតិឈ្នះមេដាយមាសនៅឥណ្ឌូណេស៊ី នោះគេនឹងរួចផុតពីកាតព្វកិច្ចយោធាដែលមានរយៈពេល 21ខែដែល​រំពឹងថាត្រូវចាប់ផ្ដើមក្នុងឆ្នាំ2020 គ្រប់បុរស់ទាំងអស់នៅក្នុងប្រទេសនេះគឺ​តម្រូវ​ឱ្យជឮចូលបម្រើកងទ័ពរយៈពេល 21ខែគឺឱ្យតែគ្រប់អាយុដែលប្រទេសនេះកំណត់ ៕

ប្រភពពី៖ Dailymail