world cup
world cup : sweden 1-0 south korea

ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ ទទួល​បាន​បី​ពិន្ទុ​ដំបូង​ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ដោយ​លទ្ធផល​១​ទល់​០​ ក្នុង​ការ​ប្រកួត​ទី​មួយ​ជម្រុះ​ក្នុង​ពូល​ F ​ក្នុង​កីឡដ្ឋាន Nizhny Novgorod Oblast។

មួយ​គ្រាប់​របស់​ស៊ុយអែត​រក​បាន​ដោយ​កីឡាករ​ Andreas Granqvist​ ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦៥ ធ្វើឲ្យអ្នកចាំទី Cho Hyun-Woo លោតចាប់បាល់ក្នុងគោលដៅខុស បានធ្វើឲ្យក្រុមជម្រើសជាតិស៊ុយអែតរកបានជ័យជំនះ ១-០ លើក្រុមជម្រើសជាតិកូរ៉េខាងត្បូង។

photo of world cup
world cup : sweden 1-0 south korea

លទ្ធផលនេះ ក៏ធ្វើឲ្យឱកាសរបស់ក្រុមអាស៊ីមួយនេះ ឡើងទៅកាន់វគ្គ Knockout World Cup កាន់តែថយចុះ ពីព្រោះថា ពួកគេត្រូវប៉ះជាមួយក្រុមជើងខ្លាំងអាល្លឺម៉ង់ និងម៉ិកស៊ិកនៅការប្រកួតបន្ទាប់របស់ពួកគេក្នុងពូល F៕

គួររម្លឹកថា ស៊ុយអ៊ែតមិនដែលចាញ់ទេក្នុងការប្រកួត ៤លើកទល់នឹងក្រុមកូរ៉េខាងត្បូង (ឈ្នះពីរដងស្មើ ពីរដង) ។ វាជាការប្រកួតលើកដំបូងរបស់ពួកគេនៅចុងក្រោយ World Cup។

ជ័យជម្នះដ៏ធំបំផុតរបស់ស៊ុយអែតគឺឈ្នះ កូរ៉េខាងត្បូង ១២ទល់នឹង០ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ 1948 ៕

photo of world cup
world cup : sweden 1-0 south korea