១៥០លាន? អត់បញ្ហាទេ Chelsea បើកភ្លើងខៀវ ទិញ Haaland ហើយ
លោក Roman Abramovich ប្រធានក្លឹប Chelsea បានយល់ព្រមបញ្ចេញប្រាក់១៥០លានផោន ដើម្បីទិញយកកីឡាករ Haaland ពីក្រុម Dortmund ហើយ។

ក្រុម Chelsea បានព្យាយាមចរចាទិញយកកីឡាករ Haaland ជាច្រើនលើកមកហើយ ប៉ុន្តែត្រូវបានក្រុម Dortmund មិនព្រមលក់ឱ្យ និងដាក់តម្លៃរហូតដល់ទៅ១៥០លានផោនឯណោះ។ ដែលតម្លៃនេះ បានធ្វើឱ្យក្រុមតោខៀវ ស្ទាក់ស្ទើរមែនទែនក្នុងការយកខ្សែប្រយុទ្ធមកពង្រឹងក្រុមបន្ថែមទៀតនារដូវកាលថ្មីខាងមុខ។
តែបើតាមលោក Roman Abramovich ប្រធានក្លឹប Chelsea វិញ បានចេញមុខមកបញ្ជាក់ថាលុយ១៥០លានផោនមិនមែនជាបញ្ហាទេ ឱ្យតែក្លឹបពិតជាត្រូវការមែន។ លោក បានបើកភ្លើងខៀវសម្រាប់ការចំណាយនេះហើយ។ តែយ៉ាងណាក្រុមរបស់លោក Thomas Tuchel ត្រូវបញ្ចេញខ្សែប្រយុទ្ធសិន ដើម្បីមានកន្លែងសម្រាប់ Haaland មក៕