ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សុិក កីឡាករ Romelu Lukaku បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតយប់មិញនេះទល់នឹងក្រុមជម្រើសជាតិរុស្សីនៃព្រឹត្តិការណ៍ ។

Romelu Lukaku
Romelu Lukaku

នៅក្នុងវគ្គទី១ ចាប់ផ្តើមបានតែ១០នាទីប៉ុណ្ណោះ Lukaku បានស៊ុតបញ្ចូលទីដោយប្រើប្រាស់ជើងឆ្វេងរបស់ខ្លួនដាច់ចង្កេះអ្នកចាំទី Antoin Shunin មុនពេលដែល Thomas Meunier បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៤ ហើយបានបើកការនាំមុខមុន២ទល់នឹង០។ 

ក្រោយមករហូតឈានដល់នាទី ៨៨ ទើបមានគ្រាប់បាល់តាមរយៈការស៊ុតបញ្ចូលទីមួយគ្រាប់របស់ Lukaku ដែលជាគ្រាប់ទីពីររបស់គេប្រចាំការប្រកួត និងជាគ្រាប់ជ័យជម្នះជួយ បែលហ្ស៊ិក យកបីពិន្ទុពីរុស្សីក្នុងការប្រកួតបើកឆាកជាមួយនឹងលទ្ធផលដ៏ត្រចែសត្រចង់ ៣ទល់នឹង០ ផងដែរ។

គួរបញ្ជាក់ផងដែរថា៖ សម្រាប់២គ្រាប់ដ៏ល្អនេះ Lukaku បានផ្ញើទៅកាន់មិត្តសម្លាញ់របស់គេម្នាក់ដែលបានដួលសន្លប់គឺកីឡាករ Eriksen ហើយថែមទាំងបាននិយាយពាក្យមួយឃ្លាទៀតថា “ខ្ញុំស្រលាញ់អ្នក”។