២គ្រាប់របស់ Gareth Bale ជួយឲ្យ Real Madrid ឈ្នះពាន Champion League ជាលើកទី១៣
ក្រុមអធិរាជស Real Madrid បានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ UEFA ហើយ ដោយក្រុមក្សអេស្ប៉ាញមួយនេះ បានក្លាយជាក្លិបបាល់ទាត់អាជីពដំបូងដែលឈ្នះពានរង្វាន់ Champion League បាន៣រដូវកាលជាប់គ្នា ដោយពុំទាន់មានក្រុមណាមួយអាធ្វើបានឡើយ។

ខ្សែប្រយុទ្ធ Real Madrid កីឡាករ Gareth Bale បានស៊ុតចូល២គ្រាប់យ៉ាងអស្ចារ្យ ក្រោយប្ដូរចូលជំនួស Isco ក្នុងតង់ទី២ ជួយ Real ផ្ដួល Liverpool ៣-១ លើកពាន Champion League ជាលើកទី១៣ នៅយប់ថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។
រឿងដ៍ភ្ញាក់ផ្អើលបានកើតឡើយ នៅពេលដែល Gareth Bale បានប្តូរចូលជំនួស Isco នៅនាទីទី៦០ ពោលលេងទាន់បាន ៤នាទីស្រួលបួលផង ខ្សែប្រយុទ្ធអន្តរជាតិវែលរូបនេះ បានស៊ុតបាល់បកក្រោយ bicycle បញ្ចូលទីយ៉ាងស្អាតបំផុតពីការបញ្ជូនរបស់ Marcelo ។ បន្ថែមលើនេះ នៅនាទីទី៨៣ Gareth Bale ដដែលបានស៊ុតពីចម្ងាយយ៉ាងអស្ចារ្យ១គ្រាប់ទៀតទម្លយដៃអ្នកចាំទី Liverpool កីឡាករ Loris Karius មិនអាចទះបាល់នេះចេញពីសំណាញ់ទីបានឡើយ បញ្ចប់ការប្រកួត ៩០នាទីពេញ Real Madrid បានយកឈ្នះលើក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល ៣-១ ក្លាយជាជើងឯក Champion League ៣រដូវកាលជាប់គ្នា។


នេះជាលើកទី១៣ ហើយក៏ជាឈ្នះលើកទី៣ជាប់ៗគ្នាផងដែរសម្រាប់ Real Madrid ដែលឈ្នះជើងឯក គិតចាប់តាំងពី លោក Zinedine Zidane ឡើងកាន់តំណែងជាគ្រូបង្វឹកបង្គោលក្នុងក្លឹប Real Madrid ជំនួសកៅអីគ្រូបង្វឹក Rafael Benitez ដែលត្រូវបានបញ្ឈប់ពីតំណែងកាលពីខែមករា ឆ្នាំ២០១៦។
អតីតសមាជិក Southampton និង Tottenham ខាងលើ ពេលនេះបានឈ្នះ Champions League ៤ដងហើយតាំងពីផ្លាស់មកកាន់រាជធានីនៃប្រទេសអេស្ប៉ាញក្នុងតម្លៃឯតទគ្គកម្មពិភពលោកឆ្នាំ២០១៣ គឺ៨៥.៣លានផោន៕
ទស្សនាវីឌីអូហាយឡាយខាងក្រោម៖