photo of លីគកំពូលកម្ពុជា
តារាងកាលវិភាគការប្រកួតលីគកំពូលកម្ពុជា សម្រាប់សប្តាហ៍ទី៨នេះ

ការប្រកួតលីគកំពូលកម្ពុជា នឹងបន្តដំណើរការនាថ្ងៃស្អែកនេះ ដោយមានគូជក់ចិត្ត៣គូ ដែលអ្នកគាំទ្រ កំពង់រង់ចាំតាមដានទស្សនា។

គូទាំងនោះ មានការប៉ះគ្នារវាង បឹងកេត និង អង្គរថៃហ្គឺ វេលាម៉ោង៣:០០នៅស្តាតចាស់ និង ណាហ្គាវ៉ើល ជួប វិសាខា ម៉ោង៦:០០។ ចំណែកនៅថ្ងៃអាទិត្យ ព្រះខ័នរាជស្វាយរៀង ប៉ះ ការពារជាតិ វេលាម៉ោង៦:០០ នៅកីឡដ្ឋានស្វាយរៀង។

គិតត្រឹមសប្តាហ៍ទី៧ ណាហ្គាវ៉ើល បន្តកាន់កាប់កំពូលតារាង មាន១៩ពិន្ទុ លើសបឹងកេត២ពិន្ទុ ខណៈវេស្ទើនភ្នំពេញនៅបាតតារាងពុំទាន់មានពិន្ទុឡើយ។