ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី នៅក្នុងការប្រកួតមិត្ដភាពអន្ដរជាតិ ដែលនឹងធើ្វឡើងនៅថៃ្ងអង្គារ សែ្អកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច។

៥ប្រកួតចុងក្រោយ កម្ពុជា ជាមួយសិង្ហបុរីឈ្នះម្ដងគត់ ចុះសែ្អកនេះវិញ?
៥ប្រកួតចុងក្រោយ កម្ពុជា ជាមួយសិង្ហបុរីឈ្នះម្ដងគត់ ចុះសែ្អកនេះវិញ?

ការប្រកួតមិត្ដភាព២ប្រកួតចុងក្រោយកន្លងមកនេះ កម្ពុជា មិនទាន់អាចរកឃើញជ័យជម្នះបាននៅឡើយទេ ក្រោមការដឹកនាំរបស់ Honda ដោយមានលោក Felix ជាអ្នកបង្វឹកផ្ទាល់ ដោយប្រកួតលើកទី១ បានត្រឹមបរាជ័យលើក្រុមម៉ាឡេស៊ី ៣-១ និងស្មើក្រុមទីម័រខាងកើត ២-២ កាលពីសប្ដាហ៍មុន។

បើក្រឡេកទៅមើលការប្រកួតរវាងកម្ពុជា និងសិង្ហបុរី គឺបានជួបប្រកួតជាច្រើនលើកមកហើយ ដោយក្រុមសិង្ហបុរី មានប្រៀបជាងលើកម្ពុជា ពោលគឺ៥ប្រកួតចុងក្រោយក្រុមមួយនេះ អាចយកឈ្នះក្រុមគោរព្រៃ៤ដងបាត់ទៅហើយ និងភ្លាត់ចាញ់តែម្ដងប៉ុណ្ណោះ ខណៈការភ្លាត់ចាញ់នេះដែរ គឺកើតឡើងនៅពហុកីឡដ្ឋានជាតិតែម្ដង កាលពីឆ្នាំ២០១៦។ ចុះថ្ងៃស្អែកវិញក្រោមកដាដឹកនាំរបស់ Honda នឹង Felix តើកម្ពុជាទទួលបានលទផលល្អឬទៅជាយ៉ាងណា៕

ប្រភពពី៖ Khmerload