ការប្រកួតដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨ ( Hun Sen Cup 2018 ) វគ្គជម្រុះថ្នាក់ខេត្តបានរកឃើញ៨ក្រុម ដែលឈ្នះបាន ៣ពិន្ទុ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្តែ​ក្រុម​ខេត្ត​កណ្តាល រក​បាន​រហូត​ដល់​ ៤ ​គ្រាប់ ដើម្បី​​បង្ហាញ​ភាព​លេចធ្លោ​ជាង​គេ

photo of hun sen cup
ការប្រកួតជម្រុះថ្នាក់ខេត្ត ដណ្ដើមពាន Hun Sen Cup 2018

សម្រាប់ការប្រកួតជម្រុះតាមពូល ដែលត្រូវបានធ្វើឡើង នៅលើទីលានផ្សេងៗគ្នា កាល​ពី​ថ្ងៃ​ពុធ​នោះ ក្រុមឈរនៅពូលA ខេត្តប៉ៃលិន បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបាត់ដំបង ១-០ ។ រីឯពូលB ក្រុមខេត្តកំពង់ចាម បានយកឈ្នះក្រុមខេត្តព្រៃវែង ៤-២ ខណៈក្រុមម្ចាស់ផ្ទះយុវជនក្រសួងការពារជាតិ បានយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ត្រឹម ១-០ នៅពហុកីឡដ្ឋានជាតិ ប៉ុន្តែ​​ក្រុម​ខេត្តកណ្តាល បាន​លត់​ក្រុម​ម្ចាស់​ផ្ទះ​ខេត្តតាកែវ រហូត​ដល់ ៤-០ ដើម្បី​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ក្នុងការ​ប្រកួត​បើក​ឆាក​នេះ ខណៈ​ក្រុម​ស្វាយរៀង បាន​ដក​ខ្លួន​ចេញ​ពី​ពូល​នេះហើយ។ ឯ​ក្រុម​ក្រុម​ខេត្ត​កំពង់​ឆ្នាំង បាន​ទទួល​ ៣ ពិន្ទុ ដោយ​មិន​ចាំ​បាច់​ប្រកួត ដោយ​សារ​លើក​នេះ ពួក​គេ​ត្រូវ​ជួប​ក្រុម​ខេត្ត​ពោធិ៍សាត់ ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត ។

photo of hun sen cup
ការប្រកួតជម្រុះថ្នាក់ខេត្ត ដណ្ដើមពាន Hun Sen Cup 2018
photo of hun sen cup
ការប្រកួតជម្រុះថ្នាក់ខេត្ត ដណ្ដើមពាន Hun Sen Cup 2018

ដោយឡែកក្រុមខេត្តមណ្ឌលគិរី ដែលឈរនៅពូលC បានទទួលឱកាសឡើងទៅប្រកួតនៅវគ្គ១៦ក្រុមថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិ ព្រោះក្រុមខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងក្រុមខេត្តក្រចេះ ដែលត្រូវឈរនៅពូលនេះដែរ សុទ្ធតែបានដកខ្លួនចេញពីការប្រកួតនេះ។ រីឯក្រុមខេត្តស្វាយរៀង ក៏បានដកខ្លួនចេញពីពូលB ខណៈក្រុមខេត្តពោធិ៍សាត់ បានដកខ្លួនចេញពីពូលAដូចគ្នា។

hun sen cup
ការប្រកួតជម្រុះថ្នាក់ខេត្ត ដណ្ដើមពាន Hun Sen Cup 2018

ចំណែកការប្រកួតប្រជែងរវាងក្រុមឈរនៅពូលD ក្រុមខេត្តកំពត បានយកឈ្នះក្រុមខេត្តកែប ១-០ ស្របពេលក្រុមម្ចាស់ផ្ទះ ខេត្តកំពង់សោម បានយកឈ្នះក្រុមកោះកុង ២-១។ ចំពោះពូលEវិញ ក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំ បានយកឈ្នះក្រុមខេត្តសៀមរាប ២-០ ឯក្រុមស៊ីម៉ាក់អេហ្វស៊ី បានឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រះវិហារ ១-១ ប៉ុន្តែក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ បានត្រឹមស្មើក្រុមភ្ញៀវ ខេត្តឧត្តរមានជ័យ ៣-៣។

photo of hun sen cup
ការប្រកួតជម្រុះថ្នាក់ខេត្ត ដណ្ដើម Hun Sen Cup 2018

រីឯ ​​ក្រុម​ម្ចាស់​ផ្ទះ​ខេត្តកំពង់​ធំ បាន​យក​ឈ្នះ​ក្រុម​ខេត្ត​សៀម​រាប ២-០ ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​ប្រចាំ​ពូល​ E ព្រោះការ​ប្រកួត​២​គូ​ទៀត​ នៅ​ក្នុង​ពូល​នេះ ​​ក្រុម​ស៊ីម៉ាក់​អេហ្វស៊ី បាន​​​យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​ព្រះវិហារ ១-០ ហើយ​​ក្រុម​ម្ចាស់ផ្ទះ​ខេត្ត​បន្ទាយ​មានជ័យ បាន​​ស្មើ​​ក្រុម​ភ្ញៀវ ​ខេត្ត​ឧត្តរមាន​ជ័យ ៣-៣។

ក្រុម​ខេត្ត​មណ្ឌល​គិរី នឹង​​ត្រូវ​អង្គុយ​រង់​ចាំ​​ក្រុម​ទទួល​បាន​លេខ ​១ លេខ ​២ និង​លេខ ​៣ មក​ពី​ពូល​ A, B, D និង​ពូល E រួម​ទាំង​​ក្រុម​លេខ ​៤ ​ល្អ​ចំនួន ​៣ ​ក្រុមទៀត សរុប​ ១៥​ ក្រុម នៅ​​វគ្គ​ ១៦​ ក្រុម ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ​២៥ ខែមេសា ខាង​មុខ ហើយ​​ក្រុម​ចំនួន​​ ៤ ដែល​បាន​ឡើង​ទៅ​លើ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​កម្រិត​ថ្នាក់​ខេត្ត​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ថ្នាក់​ជាតិ ជាមួយ​ក្រុម​លីក​កំពូល​កម្ពុជា ទាំង ​១២ ​៕​