Photo of Arjen Robben
Arjen Robben of Bayern Munich

Arjen Robben ជាតារាឆ្នើមរបស់ក្លឹប Bayern Munich រូបនេះមិនមានកិច្ចសន្យានៅចុងបញ្ចប់នៃរដូវកាលនេះទេ ហើយគាត់នឹងមិនបោះបង់ចោលការបញ្ចប់អាជីពរបស់គាត់នៅចុងបញ្ចប់នៃយុទ្ធនាការនេះឡើយ ។
Arjen Robben និយាយថា អនាគតរបស់គាត់មិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ​ ប៉ុន្តែគាត់បានសារភាពថា ការចូលនិវត្តន៍នៅរដូវកាលនេះគឺជាលទ្ធភាពមួយ ។
ខ្សែបម្រើស្លាបវ័យ 33 ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីកាតព្វកិច្ចអន្តរជាតិកាលពីខែតុលា​ ខណៈដែលការប្រកួតជម្រុះ World Cup 2018 របស់ប្រទេសហូឡង់បានបញ្ចប់ដោយបរាជ័យ នឹងពេលកិច្ចសន្យារបស់គាត់នៅឯក្លិប Bayern Munich ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។

យោងតាមលោកគ្រូបង្វឹក Jupp Heynckes បាននិយាយថា Robben បានទទួលរងរបួសកាលពីថ្ងៃពុធនៅក្នុងក្របខ័ណ្ឌ Champions League នៅឯកីឡដ្ឋាន Anderlecht ប៉ុន្តែមិនត្រូវបានរំពឹងថា នឹងត្រូវចាកចេញនៅពេលណានោះទេ។

ទោះជាយ៉ាងណាក៏ដោយអតីតតារាក្រុមតោខៀវ Chelsea និងក្លឹប Real Madrid រូបនេះបានទទួលរងនូវបញ្ហាសាច់ដុំជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគាត់បានសារភាពថា ទីបញ្ចប់អាចនឹងមកដល់ឆាប់ៗនេះ ប៉ុន្តែគាត់បានបើកកិច្ចសន្យាថ្មីក្នុងទីក្រុង Bavaria។

“អនាគតគឺបើកចំហ!” Robben បានប្រាប់ Kicker ថា “វាអាចនឹងបញ្ចប់បន្ទាប់ពីរដូវកាលនេះ អ្វីដែលថ្មីប្រហែលជាអាចកើតមាន ឬ ខ្ញុំនឹងបន្ដលេងបីឆ្នាំទៀតនៅ Bayern ។

ប្រភពពី៖ goal