ក្រុម Spurs ភ្លាត់ចាញ់ក្រុម Middlesbrough ធ្លាក់ចេញពីពានរង្វាន់ FA Cup
ក្រុម Spurs របស់លោក Antonio Conte បានធ្លាក់ចេញពីពានរង្វាន់ FA Cup ហើយ ក្រោយពីលេងចាញ់ក្រុម Middlesbrough ក្នុងលទ្ធផល ១ ទល់នឹង ០ នៅយប់មិញនេះ។

សម្រាប់ការប្រកួតនៅជុំទី៥នេះ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេនៅម៉ោងប្រកួត ដោយចាំរហូតដល់ម៉ោងបន្ថែមទើបពួកគេអាចស្វែងរកគ្រាប់បាល់បាន។ ដោយ១គ្រាប់នោះជាគ្រាប់បាល់របស់ខាង Middlesbrough ដើម្បីយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ១ ទល់នឹង ០ តែម្ដង។ ការចាញ់នេះដែរ ក៏នឹងក្លាយជាសម្ពាធមួយសម្រាប់លោក Conte ផងដែរ ដោយប៉ុន្មានប្រកួតមកនេះ ក្រុមរបស់លោកធ្វើមិនបានល្អទាល់តែសោះ។
ដោយឡែកសម្រាប់ក្រុម Middlesbrough វិញ ឃើញថាលេងពាន FA Cup នេះ បានយ៉ាងល្អ។ មុនមកទម្លាក់ក្រុម Spurs នេះដែរ ពួកគេក៏បានយកឈ្នះលើក្រុម Manchester United ដែរ ដោយការទាត់បាល់ប៉េណាល់ទី៕