ក្លឹបសូលទីឡូអង្គរ ចុះកិច្ចសន្យាយកខ្សែប្រយុទ្ធវេស្ទើន ឡុង ភារ៉ាត់
ក្លឹបចំណូលថ្មីក្នុងលីគកម្ពុជា សូលទីឡូអង្គរ បានប្រកាសកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធដ៏ឆ្នើមប្រចាំក្លឹបវេស្ទើនភ្នំពេញ ឡុង ភារ៉ាត់ ជាផ្លូវការហើយនៅថ្ងៃទី០៤ ខែមករានេះ។

កីឡាករ ភារ៉ាត់ បានចាកចេញទៅធ្វើតេស្តិ៍នៅក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះតាំងពីមុនរួមដំណើរទៅចិនម្លេះ។ ភារ៉ាត់ ជាកីឡាករវ័យក្មេង ដែលមានទេពកោសល្យខ្ពស់ ។ គេធ្លាប់ជាជម្រើសជាតិ U19 ថែមទៀត។
ភារ៉ាត់ជាកីឡាករវ័យក្មេងម្នាក់ ហើយក៏ជាអតីតខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិក្រោមអាយុ១៩ឆ្នាំម្នាក់ផងដែរ។ ការចាប់ផ្ដើមលេងបាល់ដំបូងរបស់គេ គឺនៅជាមួយក្លឹបភ្នំពេញក្រោន មុនពេលផ្លាស់ទៅលេងឱ្យក្លឹបវេស្ទើន។ គោលបំណងធំរបស់កីឡាករកើតនៅឆ្នាំ១៩៩៨រូបនេះ គឺចង់ពង្រឹងសមត្ថភាពនិងចាប់ឱកាសទៅលេងនៅក្រៅប្រទេស៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Khmer News
Related
Khmer News
Tiger Street Football 2020 ចុងសប្ដាហ៍នេះ នឹងធ្វើដំណើរដល់ខេត្តតាកែវហើយ
ការប្រកួតបាល់ទាត់ Tiger Street Football 2020 បានធ្វើដំណើរដល់មណ្ឌលទី៧ នៅឯខេត្តតាកែវ ហើយនៅថ្ងៃសៅរ៍-អាទិត្យ ទី២២-២៣ ខែកុម្ភៈ នេះ។ ចាំមើលថាតើមណ្ឌលចំណាស់មួយនេះនឹងមានក្រុមកើនឡើងចំនួនប៉ុន្មានបន្ថែមទៀត។ បន្ទាប់ពីបានបញ្ចប់ការប្រកួតរួចរាល់នៅមណ្ឌលខេត្តកំពត កាលពីសប្ដាហ៍មុននេះ និងរកបានក្រុមខ្លាំងចំនួន ៦ក្រុម រួចមក ឥលូវនេះពានរង្វាន់បាល់ទាត់ដែលមានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់ខាងលើនេះ ចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃស្រុកស្អែកនេះហើយ ខណៈការប្រកួតធ្វើឡើងថ្ងៃបន្ទាប់។ សម្រាប់មណ្ឌលខេត្តតាកែវ នេះគឺតម្រូវយកក្រុមខ្លាំងចំនួនតែ ៥ក្រុម ប៉ុណ្ណោះឡើងមកវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ។ ក្នុងមណ្ឌលទី៧ ខេត្តតាកែវ ក្រុមដែលអាចមកដាក់ពាក្យប្រកួតបានគឺមកពីបណ្ដាខេត្តដូចជា៖ តាកែវ ព្រៃវែង ស្វាយរៀង ឈប់ទទួលពាក្យថ្ងៃទី១៩ ខែកុម្ភៈ ២០២០ ប្រកួតថ្ងៃទី២២-២៣ ខែកុម្ភៈ ២០២០ ក្រុមជើងឯកមណ្ឌលកំពត បន្ទាប់ពីបញ្ចប់ការប្រកួតនៅពេលថ្ងៃហើយនោះ Tiger Beer ក៏មានការប្រគំតន្ត្រីចំនួន២យប់ផងដែរ នៅរាត្រីថ្ងៃទី២២ និងថ្ងៃទី២៣ មានផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាស ដែលមានតារាងចម្រៀងល្បីៗឈ្មោះនៅកម្ពុជាដូចជា ព្រាប សុវត្ថិ ណុប ប៉ារិទ្ធ ZONO និងអ្នកចម្រៀងមួយចំនួនទៀត៕
20 Feb 2020
Khmer News
ភ្នំពេញក្រោន ប្រកាសបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែហេតុផលមួយ!
ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ចប់កិច្ចសន្យាជាមួយកីឡាករ សេង កុសែន ដោយសារតែកីឡារលេងក្នុងតំណែងជាខ្សែការពារកណ្តាលរូបនេះមិនគោរពទៅតាមបទបញ្ជារផ្ទៃក្នុងរបស់ក្លឹប ហើយប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោនពិតជាមានការសោកស្តាយជាខ្លាំងចំពោះបញ្ហាដែលបានកើតឡើងនេះ ហើយយើងសង្ឃឹមថានេះជាកីឡាករទាំងអស់ធ្វើការពិចារណាមុននឹងធ្វើអ្វីមួយ ព្រោះវាអាចប៉ះពាល់ទៅដល់បុគ្គលខ្លួនឯងផ្ទាល់ និងរូបភាពបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជា ។ គួរឲ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្លិបបាល់ទាត់បឹងកេតក៏បានប្រកាសអំពីការសម្រេចបញ្ចប់កិច្ចសន្យារបស់កីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ក្រោមហេតុផលដូចទៅនឹង សេង កុសែន ដែរ៕
11 Feb 2020
Khmer News
កីឡាករពីររូបរបស់ ក្លឹបភ្នំពេញក្រោន ត្រូវបានកោះហៅចូលជម្រើសជាតិ U19
កីឡាករ រស់ ដារ៉ាពេជ្រ និងមិត្តរួមក្រុម លឹម ពិសុទ្ធ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ជ្រើសរើសចូលក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ (U19)។ ការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងចំណោមកីឡាករដែល FFC កោះហៅនេះ គឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង ២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពួកគេទើបតែឡើងមកលេងក្នុងក្រុមធំនាពេលថ្មីៗនេះផងដែរ និងសមាជិកដទៃទៀតមកពីក្លឹបផ្សេងៗ៕
11 Feb 2020
Khmer News
បឹងកេត ប្រកាសបញ្ចប់កិច្ចសន្យារបស់កីឡាករ ម៉ាត់ យ៉ាមីន ដោយសារហេតុផលមួយ…
ក្លិបបាល់ទាត់បឹងកេត បានចេញសេចក្ដីជូនដំណឹងនៅលើទំព័រ Facebook ផ្លូវការរបស់ក្លឹបស្ដីអំពីការបញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករខ្សែបម្រើ ម៉ាត់ យ៉ាមីន ។ ក្លិបបឹងកេតបានបញ្ជាក់ចំពោះមូលហេតុនៃការសម្រេចធ្វើបែបនេះគឺដោយសារអាកប្បកិរិយាប្រព្រឹត្តិខុសពីក្រមសីលធម៌របស់កីឡាករអាជីព។ ក្លិបជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលក៏បានបញ្ជាក់ទៀតថាវាជាការសម្រេចចិត្តយ៉ាងលំបាក តែក្លិបត្រូវតែធ្វើ ដើម្បីជាគំរូ កុំឲ្យកើតមានលើកីឡាករផ្សេងទៀត។ គួរឲ្យដឹងផងដែរថា រូបភាពរបស់ ម៉ាត់ យ៉ាមីន ត្រូវបានកម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនក្នុងប្រត្តិបតិការបង្រ្កាបគ្រឿងញៀនក្នុងមជ្ឍមណ្ឌលកំសាន្តមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រូវបានគេចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook៕
10 Feb 2020
Khmer News
លោក Luis Ferafnando Vitorino ប្រកាសចែកផ្លូវជាមួយ ក្លឹបវិសាខា
លោក Luis Ferafnando Vitorino ប្អូនបង្កើតរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា Leonardo Vitorino បានប្រកាសចាកចេញពីក្លឹបវិសាខា ហើយ ក្រោយដឹកនាំក្រុមយុវជន U-15 វិសាខា ជិត ៦ខែកន្លងទៅ។ នេះបើតាមការអះអាងរបស់សាមីខ្លួន លើបណ្ដាញសង្គមកាលពីយប់មិញ។ អតីតគ្រូបង្វឹកអ្នកចាំទីក្លឹបភ្នំពេញក្រោន បានសរសេរថា៖ «ខ្ញុំចង់ប្រកាសនៅពាក់កណ្តាលខែនេះ ខ្ញុំនឹងចាកចេញពី Visakha FC»។ ចំពោះមូលហេតុ គឺដោយសារវិសាខា មិនបន្ដកិច្ចសន្យាថ្មីដល់ខ្លួន ។ ដូច្នេះចាប់ពីថ្ងៃទី១៥ ខែកុម្ភៈតទៅ លោក Luis Fernando Vitorino មិនមែនជាគ្រូ U-15 វិសាខាទៀតឡើយ។ បើតាមការអះអាងរបស់គ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ខ្លួនជិតកន្លះឆ្នាំ លោកបានដឹកនាំក្រុម U-15 វិសាខាចំនួន ១៧ប្រកួត ក្នុងនោះធ្លាប់ទទួលបានជ័យជម្នះ ១៥ប្រកួត ។ ប៉ុន្ដែក្រោយចែកផ្លូវជាមួយក្លឹបមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញ លោកនឹងបន្ដរកក្លឹបថ្មីមួយទៀត ដើម្បីបន្ដអាជីព និងចែករំលែកនូវចំណេះដឹងរបស់ខ្លួន។ គួររំលឹកផងដែរថា លោក Luis Fernando Vitorino បានមកចូលរួមជាមួយភ្នំពេញក្រោន កាលពីខែមេសា ឆ្នាំ២០១៨ ដោយចាប់ផ្ដើមដំបូងជាមួយក្រុមថ្នាលយុវជន
05 Feb 2020
Khmer News
ក្រសួងការពារជាតិ ផ្លាស់ប្ដូរឈ្មោះថ្មីមកជា កងយោធពលខេមភូមិន្ទ និងកែសម្រួលស្លាកសញ្ញា
ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចប្រកាសផ្លាស់ប្ដូរឈ្មោះថ្មីចាប់ពីរដូវកាល២០២០ តទៅ នៅក្នុងការប្រើប្រាស់នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ តាមការប្រកាសដដែលបានបញ្ជាក់ថា ឈ្មោះដើមរបស់ក្លឹបដែលមានឈ្មោះ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ នឹងត្រូវផ្លាស់ប្ដូរមកថ្មី សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ។ ក្រៅតែពីការផ្លាស់ប្ដូរឈ្មោះ ក្លឹបក៏មានការកែសម្រួលស្លាកសញ្ញា ( Logo ) ក្លឹបខ្លះផងដែរ ដោយមានបន្ថែមឈ្មោះ Tiffy Army ដែលជាឈ្មោះម្ចាស់ឧបត្ថម្ភដ៏ធំរបស់ក្លឹបនៅខាងក្រោមផងដែរ ។ សូមបញ្ជាក់ថា ក្រសួងការពារ ធ្លាប់បានប្រើប្រាស់ឈ្មោះជា ក្លឹបកងយោធពលខេមរភូមិន្ទ កាលពីមុនឆ្នាំ២០០៨ ក្រោយមកក៏បានប្ដូរមកជាក្លឹបបាល់ទាត់ក្រសួងការពារជាតិ រហូតដល់បច្ចុប្បន្នប្ដូរមកជា សមាគមកីឡាបាល់ទាត់កងយោធពលខេមភូមិន្ទ នេះផ្ទាល់តែម្តង៕
04 Feb 2020