​ក្លឹប PSG ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Vinicius Jr ​កុំ​ឱ្យ​បន្ដ​កុងត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ​ក្រុម Real Madrid ​ព្រោះ​ពួកគេ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​រូប​នេះ​មក​រួម​ក្រុម។

Vinicius Jr
Vinicius Jr

Vinicius Jr ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន​នៅ​ក្រុម Real Madrid ​កាល​ពី​រដូវ​កាល​មុន​នេះ ​ដោយ​រក​គ្រាប់​បាល់​បាន​ច្រើន ជា​ពិសេស​១​គ្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​យក​ឈ្នះ​លើ​ក្រុម Liverpool ​តែ​ម្ដង។ ​ក្រុម​របស់​លោក Carlo Ancelotti ​កំពុង​ចរចា​បន្ដ​កុងត្រា​ថ្មី​ឱ្យ​គេ​បន្ថែម​ទៀត​ហើយ ​ដោយ​អាច​នឹង​តំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត ព្រោះ​ខ្លាច​ក្លឹប​ដទៃ​ចរចា​យក​បាត់។

​យ៉ាងណាមិញ ​មាន​ប្រភព​មួយ​ចំនួន​បាន​អះអាង​ថា​ក្លឹប PSG ​កំពុង​ចូល​មក​ជ្រែក​កុងត្រា​ដែល​ក្រុម Real Madrid ​រៀប​ផ្ដល់​ឱ្យ Vinicius ​ហើយ។ ​ដោយ​ក្លឹប​អ្នក​មាន​បារាំង​នេះ ​បាន​ជម្រុញ​កីឡាករ​ប្រេស៊ីល​ខាង​លើ​កុំ​ឱ្យ​បន្ដ​កុងត្រា​ថ្មី​អី។ ខណៈ​ដែល​ពួកគេ​នឹង​ព្យាយាម​ទិញ​គេ​មក​លេង​នៅ​បារាំង ​ហើយ​ផ្ដល់​តម្លៃ​ពលកម្ម​ដល់​ទៅ​៣៣​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។ ​គេ​ជា​បេក្ខភាព​ដែល​ក្លឹប​ចង់​បាន​ដើម្បី​មក​ជំនួស​កន្លែង​របស់ Neymar៕