​ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ឆ្អឹង​ជំនី ​ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ក្នុង​ការ​ប្រកួត​ឱ្យ​ក្រុម PSG ​លេង​ទល់​ក្រុម Nantes ​នៅ​យប់​នេះ​។

photo of Neymar
​ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ឆ្អឹង​ជំនី

Neymar ​បាន​រួម​ចំណែក​ច្រើន​ក្នុង​ការ​ជួយ​ក្រុម PSG ​កន្លង​មក និង​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​សមត្ថភាព​របស់​គេ​ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​ហើយ។ សរសើរ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ​ពេល​នេះ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ដើម្បី​លេង​នៅ​រាត្រី​នេះ​ទេ ដោយសារ​តែ​រូបគេ​បាន​របួស​ត្រង់​ឆ្អឹង​ជំនី ​ត្រូវ​ការ​សម្រាក​។

photo of Neymar
កីឡាករ Neymar

​អតីត​កីឡាករ Barcelona ​ខាង​លើ​ត្រូវ​បាន​គេ​ដឹង​ថា​ក្រោយ​ពី​ប្រកួត​ទល់​ក្រុម Montpellier ​កាល​ពី​ថ្ងៃ​សៅរ៍​រួច​មក ​រូបគេ​បាន​បន្ដ​ទៅ​ជប់​លៀង​ក្នុង​ក្លឹប​រាត្រី​ទៀត ​ដែល​ជា​ថ្ងៃ​កំណើត​របស់​ខ្លួន។ ​ក្នុង​ពិធី​ជប់​លៀង​នោះ ត្រូវ​បាន​គេ​ដឹង​ថា Neymar ​ចំណាយ​ពេល​ច្រើន​ម៉ោង​មែនទែន ​ទម្រាំ​ចាកចេញ។

photo of Neymar
Neymar

ក្រោយ​ពី​នោះ​មក ក៏​មាន​ដំណឹង​ថា​រូបគេ​បាន​រង​របួស​តែ​ម្ដង។ យ៉ាងណាមិញ ​បើ​តាម​លោក Thomas ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​វិញ ​បាន​បញ្ជាក់​ថា​របួស​នេះ កើត​ឡើង​អំឡុង​ពេល​ប្រកួត​ទល់​ក្រុម Montpellier ​ប៉ុន្តែ​ពេល​នោះ​វា​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ទេ ​គ្រូ​ពេទ្យ​ទើប​រក​ឃើញ​និង​ឱ្យ​គេ​សម្រាក​ប៉ុន្មាន​ថ្ងៃ៕