ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ទីម័រ​ខាង​កើត ២-២ ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់មិញ​នេះ។

​គ្រូ​ទីម័រ​ថា ​បើខ្សែ​ប្រយុទ្ធ​កម្ពុជា​ល្អ​ជាង​នេះ ​នោះ​រក​បាន​មិន​តិច​គ្រាប់​ទេ
​គ្រូ​ទីម័រ​ថា ​បើខ្សែ​ប្រយុទ្ធ​កម្ពុជា​ល្អ​ជាង​នេះ ​នោះ​រក​បាន​មិន​តិច​គ្រាប់​ទេ

ក្រុម​លេង​មិន​ដែល​ឈ្នះ​កម្ពុជា​៦​ប្រកួត​ចុង​ក្រោយ ​ទីម័រ​នៅ​យប់មិញ ​ហាក់​មាន​សំណាង​ច្រើន ​និង​អាច​នាំ​មុខ​កម្ពុជា ២-១ រហូត​ដល់​នាទី​៩០+ ​ឯ​ណោះ ទើប​ក្រុម​គោ​ព្រៃ​អាច​វាយ​បក​យក​បាន​តាម​ស្មើ​វិញ។ ​ក្នុង​នោះ​ដែរ ​កម្ពុជា​មាន​ឱកាស​ច្រើន​មែនទែន​នៅ​មុខ​ទី ខាង​ក្រុម​ទីម័រ ​ប៉ុន្តែ​សំណាង​ហាក់​នៅ​នៅ​ក្បែរ ស៊ុត​មិន​ចូល ​រហូត។

មើល​ឃើញ​ដូច​អ្នក​គាំទ្រ​ដែរ លោក​ Tsukitate គ្រូ​បង្វឹក​របស់​ទីម័រខាងកើត​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “កម្ពុជា​លេង​បាន​ល្អ ​ពួកគេ​មាន​ឱកាស ​ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច។ បើ​តំបន់​ប្រយុទ្ធ​ល្អ​ជាង​នេះ​បន្តិច ​នោះ​អាច​មាន​គ្រាប់​ច្រើន​មិន​ខាន។ យ៉ាងណាមិញ ​ស្មើ​គ្នា​នេះ ​ទីម័រ​ក៏​សប្បាយ​ចិត្ត ”៕

ប្រភពពី៖ Sabay