លោក​ Gian Piero Gasperini គ្រូ​បង្គោល​ក្លឹប​ Atalanta បាន​ទម្លាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ពី​ពាក្យ​សម្ដី​ដែល​លោក​បាន​និយាយ​ដាក់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ក្រោយ​ជួយ​ក្លឹប​ Manchester United របស់​ខ្លួន​ឲ្យ​តាម​ស្មើ​ក្នុង​លទ្ធផល​ ២-២ នៅ​ចុង​ម៉ោង​ការ​ប្រកួត​។

Cristiano Ronaldo
Cristiano Ronaldo

លោក​ Gasperini បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ខាង​លើ​ថា​៖” ក្រោយ​ចប់​ការ​ប្រកួត​ ខ្ញុំ​ក៏​បាន​ទៅ​និយាយ​ជា​មួយ​ Ronaldo ។ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​មួយ​ អ្នក​ខ្លះ​ដល់ថ្នាក់​ថា​គេ​ជា​បញ្ហា​ក្នុង​ការ​ប្រកួត​សម្រាប់​ក្លឹប​ផ្សេង​ដែល​ប៉ះ​ជា​មួយ​គេ​។ គេ​កម្រ​ស៊ុត​ខុស​គោលដៅ​ណាស់​ នៅ​ចុង​តង់​ទី​១​គេ​ស៊ុត​ចូល​ នៅ​ចុង​តង់ទី​២ គេ​ស៊ុត​ចូល​ជួយ​ក្លឹប​ឲ្យ​ តាម​ទាន់​ស្មើ​ទៀត​ “។

លោក​បាន​បន្ត​ថា​៖” អញ្ចឹង​ហើយ​នៅ​ចុង​ម៉ោង​ប្រកួត​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គេ​បែប​កំប្លែង​លេង​សើច​ជា​ភាសា​អ៊ីតាលី​ថា​ ទៅ​ងាប់​ទៅ​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្នុង​ការ​ប្រកួត​ UCL ខាង​លើ​ Man Utd សឹង​តែ​ចាញ់​ Atalanta ២-១ ទៅ​ហើយ​នៅ​ចុង​ក្រោយ​ការ​ប្រកួត​ប៉ុន្តែ​បាន​កំពូល​ខ្សែ​ប្រយុទ្ធ​ Ronaldo ស៊ុត​ចូល​មួយ​គ្រាប់​បន្ថែម​នៅ​នាទី​ទី​៩០ + ១ ធ្វើ​លទ្ធផល​ប្រកួត​ស្មើ​គ្នា​ ២-២៕