photo of Nasser Al-Khelaifi And Neymar
Nasser Al-Khelaifi And Neymar

ក្រោយបរាជ័យទៅលើក្រុមអធិរាជស Real Madrid នៃពានរង្វាន់ Champions League ជើងទី1 វគ្គ16ក្រុមចុងក្រោយ កាលពី2ថៃ្ងមុន ពេលនេះប្រធាន PSG ក្លឹប លោក Nasser Al-Khelaif បានប្រកាសជាសាធារណៈថា ក្លិបនឹងមិនលក់ Neymar ទៅក្លិបណាឡើយ ជាពិសេសគឺ Real Madrid ។

រយៈពេលប៉ុន្មានសប្ដាហ៍មកនេះ មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹង Real Madrid ​បង្ហាញពី​ចំណាប់​អារម្មណ៍​ចង់​ទិញ​យក Neymar នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​មាន​ដំណឹង​ថា​ប្រធាន​ក្លឹប​ PSG ​​នឹង​ព្រម​លក់​ឱ្យ​ប្រសិន​បើ​កីឡាករ​ប្រេស៊ីល​ម្នាក់​នេះ ​ជួយ​ក្រុម​ឱ្យ​លើក​ពាន UEFA Champions League ​សិន។

​ប្រធាន​ក្លឹប​លោក Nasser Al-Khelaifi ​បែរ​ជា​ចេញ​មុខ​បញ្ជាក់​ជា​ថ្មី​ថា​អ្វី​គ្រប់​យ៉ាង​គឺ​ជា​របស់ PSG ​ដដែល។ ​ការ​និយាយ​បែប​នេះ​គឺ​ចង់​បញ្ជាក់​ប្រាប់​ទៅ ​ក្លឹប Real Madrid ​ថា​លោក​នឹង​មិន​លក់ Neymar ​ឱ្យ​ឡើយ​នៅ​រដូវ​ក្ដៅ ​បើ​ទោះ​ជា​ឱ្យ​តម្លៃ​ខ្លួន​ប៉ុន្មាន​ក៏​ដោយ៕

ប្រភពពី៖ fourfourtwo