​photo of ចាន់ វឌ្ឍនាកា
​ចាន់ វឌ្ឍនាកា ​ជួយ​ក្រុម Pahang ​ឈ្នះ​ក្រុម​ Johor 3-0

ក្រុមភ្ញៀវ Pahang ធ្វើបានយ៉ាងល្អអស្ចារ្យក្នុងជើងទី២វគ្គ៨ក្រុមចុងក្រោយ Malaysia FA Cup យប់ថ្ងៃសុក្រទី២០ខែមេសាឆ្នាំ២០១៨ ដោយផ្ដួលម្ចាស់ផ្ទះ Johor Darul Ta’zim ៣-០។

កាលពីជើងទី១ ក្នុងទឹកដីក្រុម Pahang ក្រុមទាំង២ មិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ទោះធើ្វការសម្រុកគ្នាទៅវិញទៅមកក៏ដោយ។ ដោយឡែកសម្រាប់ការប្រកួតជើងទី២ កាលពីម្សិលមិញវិញ ក្រុមរបស់ វឌ្ឍនាកា ហាក់មានទម្រង់លេងល្អជាងក្រុមម្ចាស់ផ្ទះ ដោយអាចរកគ្រាប់បាល់ក្រៅដីដល់ទៅ ៣គ្រាប់ ធើ្វបានដោយកីឡាករ Patrick ទាំង៣ ពោលគឺក្នុងនាទីទី៨,៥៩ និង ៧៧។

ក្រោយ​ពី​ចប់​ប្រកួត​នេះ​ទៅ ​ហើយ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ពាន​ Cup ​ខាង​លើ ​ក្រុម Pahang ​នឹង​មាន​ភារកិច្ច​ទទួល​ក្រុម Melaka United ​វិញ​ម្ដង​ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី ​នា​ថ្ងៃ​ទី​២៨​ខែ​មេសា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

photo of Pahang FA
​ចាន់ វឌ្ឍនាកា ​ជួយ​ក្រុម Pahang ​ឈ្នះ​ក្រុម​ Johor 3-0
photo of Pahang
​ចាន់ វឌ្ឍនាកា ​ជួយ​ក្រុម Pahang ​ឈ្នះ​ក្រុម​ Johor 3-0