យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន Mirror ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Borussia Dortmund ​កន្លង​ទៅ​ទាមទារ​តម្លៃ​ខ្លួន​របស់ Jadon Sancho ​ថ្លៃ​ប្រមាណ ១២០ លាន​ផោន​ឬ​ស្មើ​នឹង ១៤០ លាន​អឺរ៉ូ ​ផ្ញើ​ទៅ​ភាគី​ខាង​ក្លឹប Manchester United ដែល​កំពុង​ចង់​បាន។

photo of Jadon Sancho
កីឡាករ Jadon Sancho របស់​ក្លឹប Borussia Dortmund

Dortmund កំពុង​ឈរ​លើ​គោលដៅ​ចង់​លក់​ចេញ​យុវជន​សញ្ជាតិ​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ ឆ្នាំ ២០២០ ហើយ​ក៏​រំពឹង​នាំ​ផល​ចំណេញ​មិន​ចេះ​តិច​ផង​ដែរ ព្រោះ​ពេល​ទិញ​ពី Man City នៅ​ឆ្នាំ ២០១៧ គឺ​ក្លឹប​ចាយ​ត្រឹម ៧,៨៤ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

photo of Ole Gunnar Solskjaer
អ្នកចាត់ការ​លោក Ole Gunnar Solskjaer

ក្នុង​អំឡុង​ពេល ២ ឆ្នាំ Sancho បង្ហាញ​ខ្លួន​បាន ៧១ ប្រកួត​ឲ្យ​ក្លឹប​យក្ស​នៅ Bundesliga និង​រក​បាន ១៨ គ្រាប់​ជាមួយ​ការ Assist ៣១ គ្រាប់។ បើ​រាប់​រដូវ​កាល​នេះ​សុទ្ធ​យុវជន​វ័យ ១៩ ឆ្នាំ​រក​បាន ៤ គ្រាប់​និង Asisst ៨ លើក ​រួច​មក​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន ១៦ លើក៕

photo of Jadon Sancho
កីឡាករ Jadon Sancho