photo of Tim Cahill
Tim Cahill ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​

តារា​ជើង​ស៊ុត​នៃ​ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី Tim Cahill បាន​ប្រកាស​ពី​ការ​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ស្ថិត​ក្នុង​វ័យ ៣៨ឆ្នាំ។

​​អតិ​ត​កីឡាករ​ខ្សែប្រយុទ្ធ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជាមួយ Everton, Cahill បាន​ប្រកាស​ពី​ការសម្រេចចិត្ត​ចូលនិវត្តន៍ ពោល​គឺ​ព្យួរ​ស្បែកជើង​ហើយពី​ក្រុម​ជម្រើស​ជាតិ​កង់​ហ្គូ​រ៉ូ​អូស្ត្រាលី ហើយ​មិនបាន​បញ្ជាក់​ពាក្យពេចន៍​ណាមួយ​ឡើយ​។​ ​Tim Cahill ដែល​ជា​អ្នក​ស៊ុត​បាន ៥០​គ្រាប់​ច្រើន​ជាង​គេ​នៅ​ក្រុម​ជម្រើស​ជាតិ​ក្នុង ១០៧ប្រកួត​គឺជា​បុរស​ដំបូង​គេ​បំផុត​របស់​អូស្ត្រាលី​ ដែល​លេង​នៅ World Cup បាន ៤​លើក ខណៈ​ដែល​ការ​បង្ហាញ​ខ្លួន​ចុង​ក្រោយ​នោះ ​គឺ​ការ​យក​ឈ្នះ​ក្រុម​ប៉េ​រូក្នុង​លទ្ធផល 2-0 នៅ​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​ចែក​ពូ​ល​នៅ​រុស្ស៊ី។

​​Cahill បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ដំបូង​ ពេល​ប្រកួត​ជាមួយ​ក្រុម​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ ២០០៤ នឹង​ចំណាយ​ពេល​ជាង ១៤​ឆ្នាំ​ជាមួយ​អូស្ត្រាលី ហើយ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន ៣​លើក​នៅ World Cup ផង​ដែរ​៕​

photo of Tim Cahill
Tim Cahill ប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​