photo of  Gabriel Jesus
​ទីបំផុត​ Gabriel Jesus ជាកីឡាករ​​ទី​មួយដែលអាច​​​ញាក់​ដាច់គ្រាប់បាល់ពី Van Dijk បាន!

ទីបំផុត​កំពូល​ខ្សែ​ការពារ Virgil van Dijk ត្រូវ​បាន​​គេ​ញាក់​ទាញ​ដាច់​ចង្កេះ​ជា​លើក​ដំបូង​ក្នុង​៦៥​ប្រកួត​ចុងក្រោយ​ហើយ ដោយ​បុរស​ម្នាក់​នោះ​គឺ Gabriel Jesus របស់ Manchester City។

គ្មាន​​កីឡាករ​​ណា​ម្នាក់​អាច​ញាក់​ដាច់​មួយ​ស្មើ​​​​ជាមួយមនុស្ស​យក្ស​សញ្ជាតិ​ហូឡង់​ខាង​លើ​បានទេ​កាល​ពី​រដូវ​កាល​មុន រួម​ទាំង Cristiano Ronaldo។​ ប៉ុន្តែ​អំឡុង​ពេល​ការ​ប្រកួត​ពាន Community Shield រវាង​ Manchester City និង Liverpool ខ្សែ​ប្រកួត Jesus អាច​ធ្វើ​ស៊ី Van Dijk បាន។

ក្នុង​សកម្មភាព ​កីឡាករ​វ័យ​២២​ឆ្នាំ​បាន​ឃើញ Van Dijk រត់​មក​ពី​មុខ​មក​ដណ្ដើម​ព្យាយាម​ដណ្ដើម​បាល់ គេ​ក៏​បាន​ជាន់​បាល់​ទាញ​ញាក់​ដាច់​យ៉ាង​ស្អាត មុន​ពេល​ប៉ះ​ដោយ​​ដៃ​គូ  Kevin De Bruyne។ ពេល​វេលា​ចុងក្រោយ​ដែល​មាន​កីឡាករ​ញាក់​ដាច់​​អតីត​កីឡាករ​របស់ Southampton គឺ​កាល​ពី​ខែ​ មីនា ឆ្នាំ​មុន​ដោយ​កីឡាករ Mike Merino របស់ Newcastle៕