photo of Hun Sen Cup
ការប្រកួតបាល់ទាត់ Hun Sen Cup រដូវកាលទី១២

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup រដូវកាលទី១២ បានបញ្ចប់ការប្រកួតជើងទី១ នៃពានរង្វាន់ថ្នាក់ជាតិវគ្គ ១៦ក្រុមចុងក្រោយហើយ ដោយ ៧ប្រកួត បានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ៥ប្រកួត និងស្មើ ២ប្រកួត ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ នៅលើទីលានចំនួន ៦ កាលពីម្សិលមិញ។

សម្រាប់លទ្ធផល​ក្រុម​ព្រះខ័នរាជ​ស្វាយរៀងឈ្នះ​ក្រុម​​ក្រុម​វិសាខា ១ទល់០ លើ​ទីលានកីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយក្រុម​សូលទីឡូអង្គរ ស្មើ​គ្នា​ជាមួយ​ក្រុម​អង្គរថាយហ្គឺរ ២ទល់២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​សៀមរាប ហើយ​ក្រុម​អគ្គិសនីកម្ពុជា ចាញ់​​ក្រុម​ភ្នំពេញក្រោន ២ទល់១ លើ​ទីលាន​កីឡដ្ឋាន​អគ្គិសនីកម្ពុជា ខណៈ​ក្រុម​ក្រុម​ណាហ្គាវើល ឈ្នះ​​ក្រុម​កំពត ៥ទល់១ លើ​ទីលាន​កីឡដ្ឋាន​ស្តាត​ចាស់ ស្រប​ពេល​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​​អាស៊ីអឺរ៉ុប ៣ទល់១ នៅ​ទីលាន​ជាមួយ​គ្នា​ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្មើ​គ្នា​ជាមួយ​​ក្រុម​គីរីវង់អែហ្វស៊ី ២ទល់២ ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​និង​ក្រុម​វេស្ទើនភ្នំពេញ ចាញ់​ក្រុម​បឹងកេត ៥ទល់១ លើ​ទីលាន​កីឡដ្ឋាន​វេស្ទើន។

photo of Hun Sen Cup
ការប្រកួតបាល់ទាត់ Hun Sen Cup រដូវកាលទី១២

យ៉ាងណានេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈលទ្ធផលសម្រេច គឺត្រូវចាំអ៊ុតការប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃទី១៨ ខែកក្កដាខាងមុខ ដើម្បីសម្រេចក្រុមឡើងវគ្គ ៨ក្រុមចុងក្រោយ ជាមួយនឹងការប្រកួតផ្លាស់ប្ដូរទឹកដីគ្នា ។ ប៉ុន្ដែគូប្រកួត ១គូ គឺខេត្តកោះកុង ប៉ះសាលាបាល់ទាត់ជាតិ U18បាទី នៅមិនទាន់បានប្រកួតទេ ពោលគឺលើកពេលប្រកួតជើងទី១ ធ្វើនៅថ្ងៃទី២២ ខែកក្កដា និងជើងទី២ នៅថ្ងៃទី២៨ ខែកក្កដាវិញ៕

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ CNCC ​​ពានរង្វាន់​​សម្តេច​តេជោ ឆ្នាំ​នេះ​​នឹង​រៀបចំ​ចំនួន​២វគ្គ​ដោយ​វគ្គ​ទី១ ហៅ​ថា​វគ្គ​ជម្រុះ​ថ្នាក់ខេត្ត និង​វគ្គ​ទី២​ហៅ​ថា ​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​៦ ​ខែ​តុលា ឆ្នាំ​២០១៨៕

photo of Hun Sen Cup
ការប្រកួតបាល់ទាត់ Hun Sen Cup រដូវកាលទី១២