ឮថាក្រុម Manchester United ត្រៀមជះលុយទិញ Varane និង Eduardo
Manchester United គ្រោងស្នើទឹកប្រាក់៥០លានផោនទៅលើខ្សែការពារ Raphael Varane និង ២៥លានផោនផ្សេងទៀតសម្រាប់ Eduardo Camavinga ដើម្បីរៀបក្រុមឡើងវិញសម្រាប់រដូវកាលថ្មី។

ផ្អែកតាមសារព័ត៌មាន Marca ឲ្យដឹងថា លោក Ole Gunnar Solskjaer ចង់ពង្រឹងបន្ថែមសម្រាប់តំបន់ការពារ និងបម្រើរបស់លោក ដូច្នេះទើបគ្រោងចាយ៧៥លានផោនលោក Varane របស់ Ream Madrid និង Camvinga របស់ Rennes។
កុងត្រារបស់ Varane ជាមួយ Madrid នឹងអស់នៅឆ្នាំក្រោយ ហើយគេប្រហែលចង់រកការប្រកួតប្រជែងថ្មី ខណៈ Real ក៏មិនចង់បាត់គេដោយគ្មាតម្លៃខ្លួនដែរ។ Varane វ័យ២៨ឆ្នាំជាខ្សែការពារដែលមានបទពិសោធនជោកជាំ ដែលនឹងអាចផ្ដល់មេរៀនខ្លះដល់ Lindelof និង Bailly។
Paul Pogba និង Donny van de Beek កំពុងមានការទាក់ទងផ្ទេរចេញ ខណៈ Nemanja Matic វ័យ៣២ទៅហើយ និង Andreas Pereira ក៏មិនសូវបានជាប់ជម្រើសដំបូង។ ដូច្នេះសម្រាប់តំបន់បម្រើកណ្ដាល United ក៏កំពុងសម្លឹងមើលកីឡាករបន្ថែមផងដែរ៕