ក្រុម​ជម្រើស​ជាតិ​កម្ពុជា
ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ចេញ​ឯកសណ្ឋាន​ថ្មី​ហើយ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី

ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ចេញ​ឯកសណ្ឋាន​ថ្មី​ហើយ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នានា​ខាង​មុខ​នេះ។

ឯក​សណ្ឋាន​ថ្មី​នេះ ​មាន​ភាព​ខុស​ប្លែក​ពី​ឯកសណ្ឋាន​មុន ​ដោយ​លើក​នេះ​មាន​ឆ្នូត​កណ្ដាល​មួយ។ ដោយ​ឡែក​ពណ៌​ខៀវ​លាយ​ខ្មៅ ​នៅ​តែ​មាន​ដដែល ដែល​ជា​ពណ៌​តំណាង​កម្ពុជា​តែ​ម្ដង។ ​ក្រុម​ជម្រើស​ជាតិ នឹង​ប្រើ​ឯកសណ្ឋាន​នេះ ​លេង​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ម៉ាឡេស៊ី។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា
ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ចេញ​ឯកសណ្ឋាន​ថ្មី​ហើយ​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី

បន្ទាប់​ពី​ការ​ប្រកួត​មិត្ត​ភាព​នេះ​ទៅ​​កម្ពុជា​នៅ​សល់​ពីរ​ប្រកួត​ទៀត​គឺ​ជួប​ក្រុម​ជម្រើស​ជាតិ​​ទីម័រខាងកើត ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៨ និង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៨ ដែល​ពីរ​ប្រកួត​នេះ​ធ្វើ​ឡើង​វេលា​ម៉ោង ៦:៣០ នាទី​ដូច​គ្នា នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​