​ខ្សែ​ប្រយុទ្ធ Eden Hazard ​នឹង​អាច​ចូល​លេង​បាន​វិញ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ Celta Vigo ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ក្នុង​ពាន​រង្វាន់ La Liga ។

photo of Eden Hazard
Eden Hazard ​​ខ្សែ​ប្រយុទ្ធ របស់ Real Madrid

​Hazard ​ខកខាន​លេង​ឱ្យ​ក្រុម Real Madrid ​ជា​ច្រើន​ប្រកួត​មក​ហើយ ដោយសារ​តែ​របួស។ ​កីឡាករ​បែលហ្សិក​នេះ ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ក្លឹប Real Madrid ​មក រូបគេ​នៅ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​ឱ្យ​បាន​លេចធ្លោ​នៅ​ឡើយ​ទេ ស្រប​ពេល​អ្នក​គាំទ្រ​កំពុង​តាមដាន​ជើង​របស់​គេ​ខ្លាំង។ ​លោក Zidane ​មាន​ជំនឿ​ចិត្ត​លើ​អតីត​កីឡាករ Chelsea ​រូប​នេះ ​បើ​ទោះ​ជា​រដូវ​កាល​ដំបូង​ធ្វើ​មិន​សូវ​បាន​ល្អ​ក៏​ដោយ។

photo Eden Hazard
កីឡាករ Eden Hazard

​អ្នក​ចាត់ការ​ខាងលើ​បាន​បន្ថែម​ទៀត​ថា នៅ​ប្រកួត​ទល់​ក្រុម Celta Vigo ​ចុង​សប្ដាហ៍​នេះ Hazard ​នឹង​អាច​ចូល​លេង​វិញ​បាន​ហើយ។ ​ខ្សែ​ប្រយុទ្ធ​លេង​១៣​ប្រកួត ​រក​បាន​១​គ្រាប់​ខាង​លើ​នេះ ​បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា​ការ​របួស​យូរ​ខែ​នេះ ​ធ្វើ​ឱ្យ​ខ្លួន​នឹក​ទីលាន​ខ្លាំង​ណាស់។ ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ ​រូបគេ​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត៕

Eden Hazard ​​
Eden Hazard ​​