កំពង់ស្ពឺគឺជាខេត្តទី២ បន្ទាប់ពីខេត្តព្រះសីហនុ ដែលក្រុមការងារ Tiger​ Street​ Football​ Festival​ 2018 បានមករៀបចំ​ការ​ប្រកួត​កីឡា​ហ៊្វូត​សាល​ដំបូង​ និង​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​ មក​ម្លេះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០១៨​ រង្វាន់​សរុបទូទាំងប្រទេស​កាន់​តែ​ធំអស្ចារ្យ​ រហូត​ដល់​៥០០០០​ដុល្លារ។

​ម្ចាស់​ជើង​ឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ នៃពាន​រង្វាន់​ Tiger Street Football Festival 2018​ ល្ងាច​មិញ​នេះ បានទៅលើក្រុម​បាល់ទាត់​ ABA (A)​ ​​ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ Vitou MK​ ដោយ​លទ្ធផល​ប្រកៀកប្រកិត​ ៣-២។​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេញ​មួយ​ថ្ងៃ​ មណ្ឌល​ខេត្ត​កំពង់ស្ពឺ​នេះ​រក​បាន​ជើង​ខ្លាំង​៣ក្រុម​​ដែល​នឹង​ត្រូវ​ទៅ​​ធ្វើ​ដំណើរ​​​ទៅ​ជុំ​​ផ្ដាច់ព្រ័ត្រ​ទូទាំង​នៅ​​រាជធានី​ភ្នំពេញ​ ខែ​មីនា​ ខាង​មុខ​នេះហើយ៕​

ខាង​ក្រោម​ជាចំណាត់​ថ្នាក់​ ១​-៤

  1. ក្រុមលេខ១៖​ ក្រុម​ ABA(A)​ ទទួល​បាន​ទឹក​ប្រាក់​ ១០០០​ដុល្លារ​ និងស្រាបៀរ១០កេស
  2. ក្រុមលេខ២៖​ Vitou MK​ ទទួល​បាន​ទឹក​ប្រាក់​ ៧០០​ដុល្លារ​ និងស្រាបៀរ១០កេស
  3. ក្រុម​លេខ៣​៖ Black Lion​ ទទួល​បាន​ទឹក​ប្រាក់​ ៣៥​០ដុល្លារ​ និងស្រាបៀរ៥កេស
  4. ក្រុម​លេខ៤​៖ រដ្ឋបាលភ្នំស្រូច​ ទទួល​បាន​ទឹក​ប្រាក់​ ១៥០​ដុល្លារ​ និងស្រាបៀរ៥កេស
photo of ក្រុមលេខ១​ ABA(A)​
ក្រុមលេខ១​​ ABA(A)​
photo of ក្រុមលេខ២​ Vitou MK
ក្រុមលេខ២​ Vitou MK
photo of ក្រុម​លេខ៣​ Black Lion
ក្រុម​លេខ៣​ Black Lion
photo of ក្រុម​លេខ៤​ រដ្ឋបាលភ្នំស្រូច​
ក្រុម​លេខ៤​ រដ្ឋបាលភ្នំស្រូច​