ក្រុម​អ្នក​គាំទ្រ Real Madrid
ក្រុម​អ្នក​គាំទ្រ Real Madrid

​ក្រុម​អ្នក​គាំទ្រ​ Real Madrid ​នៅ​កម្ពុជា​ប្រមូល​ថវិកា​​សរុប​​ចំនួន ៨៧០ ដុល្លារ និង ៦​ម៉ឺន​រៀល ពី​ការ​​ប្រកួត​​បាល់ទាត់​សប្បុរសធម៌ និង​លក់​អាវ​ផ្សេង​ៗ ​ថវិកា​​ដែល​ប្រមូល​បាន​ នឹង​​​ចេញ​ជួយ​ប្រជា​ជន​​កម្ពុជា​ក្រោយ​ពិធី​បុណ្យ​អុំទូក​។

​​​​​​អ្នក​គាំទ្រ​ក្រុម​ Real Madrid ម្នាក់​ក្នុង​ចំណោម​ក្រុម​អ្នក​គាំទ្រ​​នៅ​កម្ពុជា​បាន​ប្រាប់​មក​កាន់​ Sabay ថា ការ​ប្រកួត​​បាល់ទាត់​សប្បុរសធម៌​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ​សម្រាប់​ការ​ចុះ​ជួយ​ប្រជា​ជន​នេះ​ មិន​ទាន់​កំណត់​ថ្ងៃ​ទៅ​ឡើយ គ្រាន់​ដឹង​ថា ក្រោយ​អុំទូក​​ ពី​ព្រោះ​ក្រុម​ការងារ​រៀប​ចំ​កម្មវិធី​នេះ​ចង់​ឲ្យ​តំណាង​ក្រុម​​ទាំង​ ៤ ​ចុះ​ទៅ​ជុំ​គ្នា៕