photo of N-Golo Kante
N-Golo Kante ខ្សែបម្រើឆ្នើម Chelsea

Real Madrid កំពុងត្រៀមចុះកុងត្រាកីឡាករមួយចំនួនបន្ថែមទៀតមុនពេលទីផ្សារដោះដូរនិងបញ្ចប់នៅរដូវក្តៅ ខណៈដែលក្លឹបកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើតារាឆ្នើមរបស់ក្រុម Chelsea ម្នាក់។ យោងគេហទំព័រ Don Balon បានចុះផ្សាយថា លោក Zinedine Zidane ចង់បានខ្សែបម្រើ-ការពារ N-Golo Kante មកជំនួសតំណែងកីឡាករសញ្ជាតិប្រេស៊ីល Casemiro។

photo of Casemiro
កីឡាករសញ្ជាតិប្រេស៊ីល Casemiro

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាប់អារម្មណ៏កីឡាកររួមជាតិ Kante ចាប់តាំងពីរុបគេជួយក្រុមជម្រើសជាតិមាន់គក លើកពានរង្វាន់ព្រឹត្តការណ៏បាល់ទាត់ពិភពលោក ២០១៨ FIFA នៅប្រទេសរុស្ស៊ីកាលពីឆ្នាំមុននិងជា សមាជិកសំខាន់មួយរបស់ Chelsea ដែលបានជួយក្រុមលើកពាន UEFA Super Cup ផងដែរ។

photo of N-Golo Kante
N-Golo Kante

បច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Frank Lampard អតីតកីឡាករក្រុមកញ្ជ្រោងខៀវ Kante នៅមិនទាន់បានចូលលេងនិងទទួលតួនាទីពិតប្រាកដ ដូចដែលអតីត គ្រូបង្វឹកក្រុមតោខៀវលោក Maurizio Sarri ធ្លាប់បានដាក់អោយរូបគេចូលលេងទៀងទាត់នៅរដូវកាលចាស់នោះទេ ស្របពេលដែលបញ្ហារបួសរបស់ខ្លួនក៏នៅតែមិនទានប្រាកដថាជាសះស្បើយនៅឡើយ។ យ៉ាងណាមិញមិនមែនជារឿងងាយស្រួលទេសម្រាប់ Real Madrid ក្នុងការទិញយក Kante ព្រោះពួកគេនិងប្រឈមសម្ពាធជាច្រើនពី Chelsea ដែលកំពុងចាត់ទុកខ្សែបម្រើរូបនេះជាកីឡាករសំខាន់នៅក្នុងក្រុម ដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធជួរមុខផងដែរនោះ។