បន្ទាប់ពីបរាជ័យក្នុងការព្យាយាមចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Rodrigo Moreno របស់ក្រុម Valencia មិនបានសម្រេច ខណៈក្រុមមានរហ្សនាមប្រជៀវខ្មៅទាមទារទឹកប្រាក់៦០លានយូរ៉ូ ដើម្បីនាំរូបគេមកកាន់ទឹកដី Camp Nou គោលបំណងជំនួសកន្លែង Luis Suárez ដែលកំពុងរងរបួស។

photo of Luis Suárez
កីឡាករ​ Luis Suárez រងរបួស

ពេលនេះក្រុមប្រឹក្សាភិបាលរបស់ការពារតំណែងជើងឯក Barcelona បានចាប់ផ្តើម ផ្លាស់ប្តូរទិសដៅយ៉ាងលឿនលើគោលដៅបន្ទាប់របស់ពួកគេ។យោងតាមប្រភពពី Sky Sport Italia បានចុះផ្សាយថាៈ Barcelona ចង់បានខ្សែប្រយុទ្ធ Dusan Tadic របស់ក្រុមយក្សហូឡង់ Ajax វិញម្តង។

photo of Dusan Tadic
ខ្សែប្រយុទ្ធ Dusan Tadic របស់ក្រុមយក្សហូឡង់ Ajax

ប្រភពខាងលើបន្តថាៈ បន្ទាប់ពីធ្វើការទំនាក់ទំនងរួចហើយ រវាងភាគីក្លឹបទាំងសងខាងនិងភ្នាក់ងាររបស់ Tadic គ្រោងធ្វើដំណើរទៅទីក្រុង Barcelona នៅថ្ងៃពុធនេះដើម្បីពន្លឿនការចរចាមុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅចុងសប្តាហ៏នេះ។

photo of Dusan Tadic
កីឡាករ​ Dusan Tadic

Tadic បច្ចុប្បន្នមានកិច្ចសន្យាជាមួយ Ajax ដល់ឆ្នាំ២០២៣ ក្នុងវ័យ ៣១ឆ្នាំសញ្ជាតិស៊ែប៊ីរូបនេះ បានក្លាយជាកីឡាករលេចធ្លោម្នាក់នៅ Champions League កាលពីរដូវកាលមុនបន្ទាប់ពីជួយ Ajax ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយអតីតមិត្តរួមក្រុម Frenkie De Jong បច្ចុប្បន្នកំពុងមាន វត្តមានលេងអោយក្រុម Barcelona នេះតែម្តង។