បើយ៉ោងតាមសារព័ត៌មានកីឡា Le10Sport របស់បារាំងបានឱ្យដឹងថា ក្លឹបតោខៀវ Chelsea និងស្ដេចស Real Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងនឹងគ្នាក្នុងតម្លៃ 190លាន​អឺរ៉ូ (170 លានផោន / 222 លានដុល្លារអាមេរិក) ក្នុងការលក់ខ្សែប្រយុទ្ធ Eden Hazard ។

Eden Hazard
Eden Hazard

តាំងពីដើមរដូវការមកម្លេះ ក្លឹបយក្សអេស្ប៉ាញ Real Madrid ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាកររបស់តោខៀវខ្សែប្រយុទ្ធ Hazard និងអ្នកចាំទី Thibaut Courtois ជាខ្លាំង ប៉ុន្តែកិច្ចព្រមព្រៀងក្នុងតម្លៃ 222 លានដុល្លារអាមេរិកនេះគឺសម្រាប់តែ Hazard ប៉ុណ្នោះ។

Hazard រកគ្រាប់បាល់បាន 89 គ្រាប់និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 70គ្រាប់ក្នុងការបង្ហាញខ្លួនបាន 300លើកសម្រាប់ក្រុមតោខៀវនេះ ៕

ប្រភពពី៖ Goal